លើកទី១នៅស្រុកខ្មែរ! បុរសម្នាក់ សុំមិត្តស្រីរៀបការ ក្រោមបាតសមុទ្រយ៉ាងរំភើប! (មានវីដេអូ)

//s6.kh1.co/83/831b199d84d1bd282e4a6b94452d054b5ac78d5f.jpg
តារា & កម្សាន្ដ

 ១៩-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលក៏ដូចជារំភើបយ៉ាងខ្លាំង ក្រោយបុរសម្នាក់​បានសុំមិត្តស្រីរបស់ខ្លួនរៀបការ ក្រោមការរៀបចំនៅក្រោមបាតសមុទ្រ ដែលមិនធ្លាប់មានអ្នកណាធ្វើនៅស្រុកខ្មែរពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈវីដេអូដែលគេបង្ហោះឃើញថា ការរៀបចំនៅក្រោមបាតសមុទ្រនេះពិតជាមានការលំបាកខ្លាំង ព្រោះនៅក្នុងទឹកពិតជាមិនស្រួលនោះទេ ត្រូវចំណាយពេលយូរដើម្បីធ្វើការមុជចូលទៅក្នុងទឹកដើម្បីរៀបចំ ឲ្យមើលទៅឃើញប្លែក ជាមួយនឹងការចូលរួមពីអ្នកមុជទឹកជាច្រើនផងដែរ។

យ៉ាងណាមិញ ការដែលខាងប្រុសបានធ្វើការរៀបចំបែបនេះទៅកាន់ខាងស្រី ព្រោះហេតុផលថា នាងចូលចិត្តបែបស្វីតៗ ហើយការដែលមុជទឹកនេះក៏ជាការចូលចិត្តរបស់អ្នកទាំង២ផងដែរ។ ជាមួយនឹងការខំប្រឹងSurprise គូស្នេហ៍របស់ខ្លួន ក៏ទទួលបាននូវភាពជោគជ័យ ដែលនាងបានធ្វើការយល់ព្រម បំពាក់ជញ្ជៀន ជូនបាច់ផ្កានៅក្រោមបាតសមុទ្រ យ៉ាងរ៉ូមែនតិក។

ទន្ទឹមនឹងវីដេអូនេះដែល បានធ្វើឲ្យមហាជនជាច្រើន ពិតជារំភើបជំនួសខាងស្រីដែលមានគូស្នេហ៍ដែលស្វីត និងធ្វើរឿងដោយនឹកស្មានមិនដល់ សុំរៀបការនៅក្រោមបាតសមុទ្របែបនេះ៕

ប្រភពវីដេអូ៖Jakkho Film - ចក្ខុហ្វៀម

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

បុរសដែលសុំមិត្តស្រីរៀបការ
បុរសដែលសុំមិត្តស្រីរៀបការ
ទិដ្ឋភាពពេលសុំរៀបការនៅក្រោមបាតសមុទ្រ
ទិដ្ឋភាពពេលសុំរៀបការនៅក្រោមបាតសមុទ្រ
ទិដ្ឋភាពពេលសុំរៀបការនៅក្រោមបាតសមុទ្រ
ទិដ្ឋភាពពេលសុំរៀបការនៅក្រោមបាតសមុទ្រ
ទិដ្ឋភាពពេលសុំរៀបការនៅក្រោមបាតសមុទ្រ
ទិដ្ឋភាពពេលសុំរៀបការនៅក្រោមបាតសមុទ្រ
ទិដ្ឋភាពពេលសុំរៀបការនៅក្រោមបាតសមុទ្រ
ទិដ្ឋភាពពេលសុំរៀបការនៅក្រោមបាតសមុទ្រ
ទិដ្ឋភាពពេលសុំរៀបការនៅក្រោមបាតសមុទ្រ
ទិដ្ឋភាពពេលសុំរៀបការនៅក្រោមបាតសមុទ្រ
ទិដ្ឋភាពពេលសុំរៀបការនៅក្រោមបាតសមុទ្រ
ទិដ្ឋភាពពេលសុំរៀបការនៅក្រោមបាតសមុទ្រ
ទិដ្ឋភាពពេលសុំរៀបការ
ទិដ្ឋភាពពេលសុំរៀបការ
ទិដ្ឋភាពពេលសុំរៀបការ
ទិដ្ឋភាពពេលសុំរៀបការ
ទិដ្ឋភាពពេលសុំរៀបការ
ទិដ្ឋភាពពេលសុំរៀបការ
ទិដ្ឋភាពពេលសុំរៀបការ
ទិដ្ឋភាពពេលសុំរៀបការ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T