រឿង «សង្សារខ្ញុំមនុស្សភពផ្កាយ» Version ថៃ កំពុងជាប់ Trending លេខ១ ក្រោយបញ្ចាំងបាន១ភាគដំបូង

//s5.kh1.co/18/18b6600990dec3d3a703ba7fb56b60166526c646.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ កាលពីម្សិលមិញនេះ រឿងភាគថៃទិញសិទ្ធពីប្រទេសកូរ៉េខាងត្បូងមានចំណងជើងថា “My Love From Another Star” បានបញ្ចេញភាគទី១របស់ខ្លួនហើយ ដែលទទួលបានការគាំទ្រយ៉ាងគំហុកពីសំណាក់អ្នកគាំទ្រទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេសនោះ សម្រាប់ភាគដំបូង ខ្សែភាពយន្តនេះបានទទួល​ Trending លេខ ១ នៅលើបណ្តាញសង្គម Twitter ក្នុងប្រទេសថៃ ក៏ដូចជានៅបរទេសផងដែរ អមជាមួយពាក្យសរសើរមិនដាច់ពីមាត់ពីសំណាក់អ្នកគាំទ្រ។

ខ្សែភាពយន្តភាគទិញសិទ្ធពីប្រទេសកូរ៉េនេះ មានការចូលរួមសម្តែងដោយលោក Nadech Kugimiya នាង Matt Paranee លោក Masu Junyangdikul នាង Eys Kamolned លោក God Itthipat នាង Moo Pimpaka និងតារាផ្សេងៗទៀត។

គួររម្លឹកដែរថា រឿង “My Love From Another Star” គឺជារឿងភាគដ៏ល្បីរបស់ប្រទេសកូរ៉េ ក្នុងឆ្នាំ ២០១៣ ដោយមានការសម្តែងជាតួឯកដោយលោក Kim Soo-Hyun និងនាង Jun Jihyun។ ដោយសារតែភាពល្បីល្បាញនៃរឿងនេះហើយ ទើបធ្វើឲ្យប្រទេសថៃចាប់អារម្មណ៍ និងទិញសិទ្ធយកមកថតម្តងទៀត ដោយដាក់ចំណងជើងជាភាសាថៃថា “Likit Ruk Karm Duang Dao”៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Nadech
Nadech
Matt Paranee
Matt Paranee
Nadech និង Matt
Nadech និង Matt
My Love From Another Star ថៃ
My Love From Another Star ថៃ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T