ទំនេរដៃបន្តិច​ ខេមរៈ​ សិរីមន្ត​ នាំប្រពន្ធកូនធ្វើបុណ្យ បិណ្ឌ៥ ទាំងព្រឹកតែម្តង

//s4.kh1.co/0f/0ff60aa00e2fd7134b778ed31d0b0d6404842d64.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថា កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ខេមរៈ សិរីមន្ត កាន់តែទទួលបានប្រជាប្រិយភាពជាលំដាប់ ដូច្នេះហើយការងារសិល្បៈរបស់លោក ក៏កាន់តែមមាញឹកកាន់តែច្រើន ស្ទើរតែដកឃ្លាមិនរួចផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីព្រឹកមិញនេះ គ្រាន់តែទំនេរដៃពីការងារភ្លាម អ្នកគាំទ្រសង្កេតឃើញថាតារាចម្រៀងរូបនេះ បាននាំប្រពន្ធកូនរបស់ខ្លួន ទៅធ្វើបុណ្យនៅវត្តសំរោងអណ្តែត ក្នុងថ្ងៃបិណ្ឌ៥ ដោយរូបលោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់តែម្តង។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះកន្លងមកគេកម្រនឹងឃើញលោក ខេមរៈ សិរីមន្ត ចំណាយពេលជាមួយគ្រួសាររបស់លោក ដោយសារតែមួយរយៈធំនេះ លោកមានភាពមមាញឹកច្រើនក្នុងការងារសិល្បៈ ក៏ដូចជាធ្វើជាគណកម្មការក្នុងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ផងដែរ៕

ខេមរៈ សិរីមន្ត និងគ្រួសារ
ខេមរៈ សិរីមន្ត និងគ្រួសារ
ខេមរៈ សិរីមន្ត និងគ្រួសារ
ខេមរៈ សិរីមន្ត និងគ្រួសារ
ខេមរៈ សិរីមន្ត និងគ្រួសារ
ខេមរៈ សិរីមន្ត និងគ្រួសារ
ខេមរៈ សិរីមន្ត និងគ្រួសារ
ខេមរៈ សិរីមន្ត និងគ្រួសារ
ខេមរៈ​ សិរីមន្ត
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T