Suzy ត្រឡប់មកសហការ ជាមួយតារាប្រុសម្នាក់នេះ បន្ទាប់ពីឈប់ច្រៀងរយៈពេល ១ឆ្នាំកន្លះ

//s5.kh1.co/72/720a469f0f4a5f327ca61c8fddd568dff0f30f14.jpg
តារា & កម្សាន្ដ

 ១៨-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងប្រុស Babylon បានបង្ហោះរូបភាពទាក់ទងនឹងបទចម្រៀងថ្មីរបស់លោក ដោយបានបង្ហើបផងដែរថា ដៃគូចម្រៀងរបស់លោកសម្រាប់បទក្រោយនេះ​ គឺជាតារាចម្រៀងល្បីឈ្មោះ ដែលបានអភិវឌ្ឍន៍ខ្លួនជាតារាសម្ដែង បច្ចុប្បន្ននាងជាតារាកំពូលនៅក្នុងវិស័យរឿងភាគកូរ៉េ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាស្រីដែលស្រស់ស្អាត ទាំងពូកែ ទាំងមានឈ្មោះល្បីម្នាក់នេះ គ្មានអ្នកណាក្រៅពី Suzy ឡើយ។

គួរបញ្ជាក់ផងដែរថា វាមានរយៈពេល ១ឆ្នាំកន្លះហើយ ដែលអ្នកគាំទ្រមិនបានស្ដាប់នាងច្រៀង នៅពេលដែលឃើញអ្វីដែល Babylon បានបង្ហោះភ្លាម ធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ការសហការដ៏គួរឲ្យចាប់អារម្មណ៍នេះ បានធ្វើឲ្យហ្វេនៗកាន់តែរំភើប និងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងតែម្ដង។

នេះបើយោងតាមភ្នាក់ងារផលិត បានអោយដឹងថា បទចម្រៀងនេះគឺជាបំណែកនៃក្តីសុបិន្ត និងភាពពិតនៃជីវិតយុវវ័យ ដែលបង្ហាញចេញជាបទចម្រៀង ជាមួយនឹងសម្លេងព្យាណូយ៉ាងរណ្ដំ។ បទចម្រៀងនេះដែរ នឹងចេញផ្សាយជាផ្លូវការ នៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះហើយ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Babylon
រូបភាព Babylon
រូបភាព Babylon
រូបភាព Babylon
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាព Suzy
រូបភាពដែល Babylon​ បានបង្ហោះ
រូបភាពដែល Babylon​ បានបង្ហោះ
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T