ផ្ទុះទៀតហើយ! Bella នឹងចាប់ដៃគូជាមួយ អតីតបេក្ខជនកម្មវិធី Produce X 101 សម្តែងរួមគ្នានៅក្នុងរឿងថ្មី!

//s6.kh1.co/89/89f125876ed02507617ac98d7135ad1e0fa7650f.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖​ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា តារាសម្តែងស្រីBella Ranee នឹងចាប់ដៃគូគ្នាជាមួយតារាប្រុសវ័យក្មេង Peak Kongthap អតីតបេក្ខជននៅក្នុងកម្មវិធីកូរ៉េដ៏ល្បី Produce X 101 សម្តែងរឿងភាគថ្មី របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឲ្យដឹងផងដែរថា Peak ជាបេក្ខជនថៃដំបូងបង្អស់ដែលមានឱកាសបានចូលប្រកួត នៅក្នុងកម្មវិធី Produce X 101។ ប៉ុន្តែគួរឲ្យសោកស្តាយ Peak មិនទទួលបានជ័យលាភីនៅក្នុងកម្មវិធីនោះទេ។ យ៉ាងណាមិញបើទោះតារាប្រុសវ័យ១៨ឆ្នាំ រូបនេះមិនអាចឈានដល់វគ្គផ្តាច់ព្រាត់ក៏ពិតមែន ប៉ុន្តែ Peak ទទួលបានប្រជាប្រិយភាពខ្លាំងទាំងក្នុងប្រទេសកូរ៉េ និងប្រទេសថៃ។

ជាក់ស្តែងគ្រាន់តែចប់កម្មវិធីពីប្រទេសកូរ៉េភ្លាម Peak ត្រលប់មកប្រទេសកំណើតវិញ និងបានចុះកុងត្រាក្នុងនាមជាអ្នកសម្តែង របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ភ្លែតតែម្តង ហើយលោកទទួលភារកិច្ចដំបូង គឺសម្តែងរឿងថ្មីជាមួយតារារៀមច្បង Bella ថែមទៀត។

ជាមួយគ្នានេះខាងក្រុមការងារ របស់ស្ថានីយទូរទស្សនប៉ុស្តិ៍លេខ៣ បានបង្ហើបឲ្យដឹងទៀតថា សម្រាប់រឿងថ្មីនេះនឹងបង្ហាញរូបផ្សព្វផ្សាយ នៅថ្ងៃទី០៤ ខែតុលាខាងមុខនេះ។ ហើយកាន់តែពិសេសជាងនេះទៅទៀត គឺនឹងមានវត្តមានតួឯកស្រីរបស់ស្ថានីយផ្សេង មកចូលរួមសម្តែងផងដែរ។

ក្រោយពីទទួលបានដឹងដំណឹងច្បាស់ៗបែបនេះ កាន់តែធ្វើឲ្យអ្នកគាំទ្រទន្ទឹង រង់ចាំទស្សនារឿងនោះយ៉ាងអន្ទះសារ ព្រោះនេះជារឿងដំបូងដែលពួកគេសម្តែងរួមគ្នា។ ម្យ៉ាងវិញទៀតតួឯកប្រុស និងតួឯកស្រីមានគម្លាតអាយុឆ្ងាយគ្នាគួរសម ចង់ដឹងថាពួកគេទាំងពីរសម្តែងស៊ីសង្វាក់គ្នា ឬក៏យ៉ាងណា៕

សូមទស្សនារូបភាពខាងក្រោម៖

Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Peak Kongthap
Peak Kongthap
Peak Kongthap
Peak Kongthap
Peak Kongthap
Peak Kongthap
Peak Kongthap
Peak Kongthap
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T