មកស្គាល់រថយន្តថ្មីមួយប្រភេទ ដែលទទួលបានការពេញនិយមខ្លាំងនៅកម្ពុជា ពេលថ្មីៗនេះ!

//s5.kh1.co/a3/a310d2e91858ecbcc551bb0cdef9fb99a3aff282.jpg
បច្ចេកវិទ្យា

 ១៧-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ គេសង្កេតឃើញមានរថយន្តថ្មីមួយប្រភេទ ដែលទើបនឹងមកដល់ប្រទេសកម្ពុជា ថ្វីត្បិតរថយន្តនេះទើបនឹងមានដាក់លក់ក្នុងទីផ្សារកម្ពុជាក៏ពិតមែន តែវាទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់រថយន្តគួរឲ្យកត់សម្គាល់ផងដែរ។ រថយន្តនេះទើបតែមកដល់ទីផ្សារកម្ពុជាមិនបានប៉ុន្មានខែផង​ តែយើងឃើញមានចំនួនរថយន្តដែលចរាចរណ៍នៅលើផ្លូវមិនតិចនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្ត Ford Ecosport 
រថយន្ត Ford Ecosport 

បើតាមឲ្យដឹងរថយន្តនេះត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន RMA Cambodia វាជាប្រភេទរថយន្ត SUV ធន់កណ្ដាល​ ទំនើប ទាន់សម័យ និងមានតម្លៃសមរម្យ ទៀតផង។ ដោយសារតម្លៃសមរម្យ ហើយថែមទាំងមានបច្ចេកវិទ្យាទំនើបទៀតនោះ ធ្វើឲ្យរថយន្តនេះទទួលបានការគាំទ្រយ៉ាងច្រើនកុះករ និងក្លាយជាដៃគូប្រគួតប្រជែងដ៏ខ្លាំងសម្រាប់ទីផ្សាររថយន្តថ្មី ក៏ដូចជាទីផ្សាររថយន្តមួយតឹកផងដែរ ព្រោះឥឡូវនេះអ្នកមានលុយត្រឹមតែ 2 ម៉ឺនជាង ក៏អាចជិះរថយន្តថ្មីគាស់កែសបានដែរ។

បើតាមការឲ្យដឹងពីក្រុមហ៊ុន RMA Cambodia រថយន្តនេះត្រូវបានអតិថិជនកុម្ម៉ង់ទិញយ៉ាងច្រើន ដោយតាមតួលេខពីក្រុមហ៊ុន មានជាង 400 គ្រឿងហើយមកទល់ពេលនេះ។ រថយន្ត SUV ដែលមានឈ្មោះបោះសម្លេងមួយនេះ ជាផលិតផលរបស់ក្រុមហ៊ុន​ Ford ដែលមានឈ្មោះថា Ford Ecosport ម៉ូដែលឆ្នាំ 2020

Ford Ecosport ស៊េរីថ្មី 2020 ត្រូវបានរចនារូបរាងថ្មីទាំងស្រុង ទាំងរូបរាងផ្នែកខាងក្នុង ខាងក្រៅ និងជាពិសេសបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនសម្រាប់ជួយសម្រួលដល់ការបើកបររបស់លោកអ្នករួមមាន បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោ បច្ចេកវិទ្យា​ SYNC 3 និងអេក្រង់ Touch Screen 8 អ៊ីង កាមេរ៉ាក្រោយជំនួយចូលចត និងអាច Zoom បាន ចង្កៀងមុខភ្លឺច្បាស់ល្អ ជាមួយនឹងភ្លើង LED បំភ្លឺពេលថ្ងៃ និងមានបំពាក់ហ្វាកូដអូតូ សេនសឺ 8 គ្រាប់ ខាងមុខ និងខាងក្រោយជំនួយចូលចត ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង និងរអិល មានពោងសុវត្ថិភាពចំនួន 6 និងចង្កូតបូមអេឡិចត្រូនិក ធូរងាយស្រួលបើកបរជាដើម។

រថយន្ត Ford Ecosport 
រថយន្ត Ford Ecosport 

រថយន្តនេះស័ក្តិសមបំផុតសម្រាប់អ្នកបើកបរក្នុងទីក្រុង អ្នកទើបនឹងចាប់ផ្ដើមមានគ្រួសារហើយមានសមាជិកតិច និងសម្រាប់សិស្សនិស្សិតផងដែរ។ Ford Ecosport ទាំងទំនើប និងទាន់សម័យ ហើយតម្លៃវិញកាន់តែពិសេស ត្រឹមតែ $29,900 ឬលោកអ្នកអាចបង់មុនត្រឹមតែ $5,980 និងបង់ប្រចាំខែត្រឹមតែ $397 តែប៉ុណ្ណោះ ដូចនេះសម្រាប់សិស្សដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិថ្មីៗនេះ​ ឪពុកម្ដាយដែលមានបំណងទិញរថយន្តឲ្យកូនៗ អាចពិចារណាទិញរថយន្ត SUV មួយនេះឲ្យកូនៗជាទីស្រលាញ់បាន ហើយមិនចាំបាច់ឈឺក្បាលចំណាយពេលនាំជាងទៅ Check មើលម៉ាស៊ីន និងជើងក្រោម ហើយទ្រាំប្រើរថយន្តចាស់ៗទៀតនោះទេ បើរថយន្តថ្មីតម្លៃធូរប៉ុណ្ណឹង លក្ខខណ្ឌបង់រំលោះធូរប៉ុណ្ណឹងហើយនោះ ម្យ៉ាងទៀតរាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុន Ford  អ្នកក៏បានទទួលបានការធានាពីក្រុមហ៊ុនផ្ទាល់ថែមទៀតផង៕

រថយន្ត Ford Ecosport 
រថយន្ត Ford Ecosport 
រថយន្ត Ford Ecosport 
រថយន្ត Ford Ecosport 
រថយន្ត Ford Ecosport 
រថយន្ត Ford Ecosport 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T