Yorch ត្រៀមខ្លួនធ្វើOppaហើយ ចាំតែថ្ងៃចប់កុងត្រាជាមួយប៉ុស្តិ៍លេខ៣!

//s4.kh1.co/27/275325d4eda170710f16909382cae14830f2b1bc.jpg
តារា & កម្សាន្ដ

 ១៧-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ តារាសម្តែងប្រុសវ័យ Yorch Yongsin ដែលប្រិយមិត្តភាគច្រើនស្គាល់តារាប្រុសរូបនេះ តាមរយៈការសម្តែងធ្វើជាតួកូន ក្នុងរឿងនាងឡាំយ៉ង។ ទោះបីជាពេលសម្តែងនៅក្នុងរឿងឡាំយ៉ង Yorch នៅវ័យក្មេងក៏ពិតមែន ប៉ុន្តែលោកមានដុងខាងវិស័យសិល្បៈ អាចសម្តែងបានយ៉ាងល្អរហូតមានការទទួលស្គាល់ពីសំណាក់អ្នកទស្សនា និងមានការគាំទ្របន្តបន្ទាប់មកដល់សព្វថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីទេពកោសល្យក្នុងការសម្តែង តារាប្រុសវ័យក្មេងរូបនេះថែមទាំងមាន រូបសម្បត្តិស្រស់សង្ហាអំណោយផលពីធម្មជាតិ ដែលឆក់យកបេះដូងអ្នកគាំទ្រនារីៗមិនស្ទើរនោះទេ។ ទៀតសោតមិនត្រឹមតែជាតារា ដែលមានកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ Yorch ថែមទាំងមានមហិច្ឆតាចង់ក្លាយខ្លួនទៅជា តារាKPOPទៀតផង។

ជាក់ស្តែងក្តីស្រម៉ៃរបស់លោកកំពុងតែក្លាយទៅជាការពិតបន្តិចម្តងៗហើយ ដោយកាលពីថ្ងៃទី១៦ ខែកញ្ញាម្សិលមិញនេះ​ មានការកក្រើកយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមTwitter ប្រទេសថៃ ក្រោយទទួលបានដំណឹងថា មានផលិតកម្មធំរបស់កូរ៉េ បានទាក់ទងមក Yorch ដើម្បីចូលទៅក្នុងផលិតកម្មរបស់គេ។

ជាមួយគ្នានេះថែមទាំងបង្ហើបឲ្យដឹងទៀតថា Yorch ធ្លាប់ទៅ Audition រួចមកហើយជាមួយផលិតកម្មយក្សចំនួន៣របស់កូរ៉េ ហើយក៏បានជាប់ក្នុងផលិតកម្មមួយក្នុងចំណោមផលិតកម្មទាំង៣ដូចគ្នា។ ប៉ុន្តែដោយសារតែពេលនេះខ្លួននៅមានកុងត្រាជាមួយ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ទើបមិនបានចូលហ្វឹកហាត់ដូច អ្នកហ្វឹកហាត់សម្រាប់ត្រៀម Debut ដទៃទៀត។

យ៉ាងណាមិញដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ក្រោយពីបានឃើញពីភាពជោគជ័យមួយកម្រិតទៀត របស់តារាវ័យក្មេងដែលពោរពេញទៅដោយសមត្ថភាពរូបនេះ បើទោះបីជាដំណឹងមួយនេះ មិនទាន់មានបញ្ជាក់ឲ្យច្បាស់ពីសាមីខ្លួន យ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោម៖

Yorch Yongsin
Yorch Yongsin
Yorch Yongsin
Yorch Yongsin
Yorch Yongsin
Yorch Yongsin
Yorch Yongsin
Yorch Yongsin
Yorch Yongsin
Yorch Yongsin
Yorch Yongsin
Yorch Yongsin
Yorch Yongsin 
Yorch Yongsin 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T