កក្រើកលីគកំពូល!! ព្រះខ័នរាជស្វាយរៀង លត់បាទី ៧គ្រាប់ បន្តភាពមិនទាន់ចាញ់ ២២ប្រកួត (មានវីដេអូ)

//s5.kh1.co/4a/4a1bcf2795729556737e7a69c48c54753c298a29.jpg
កីទ្បា

 ១៦-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

កម្ពុជា៖ ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League សប្ដាហ៍ទី២២ កាលពីម្សិលមិញនេះ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះ យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ក្នុងលទ្ធផល ៧ទល់និង០ នៅកីឡដ្ឋានខេត្តស្វាយរៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៧គ្រាប់របស់ព្រះខ័នស្វាយរៀងរកបានដោយកីឡាករ ២រូបប៉ុណ្ណោះ រួមមាន ខ្សែប្រយុទ្ធវ័យក្មេង ត្រាយ វិចិត្រ ២គ្រាប់ និងខ្សែប្រយុទ្ធស្បែកខ្មៅ Jean Marie Privat ៥គ្រាប់។

https://s5.kh1.co/__image/w=650,h=366,q=100/14/14c1f09830993ac086399999663bdaa8918803d4.jpg

ជ័យជម្នះកាលពីម្សិលមិញនេះបានធ្វើឲ្យក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ បន្តកំណត់ត្រាមិនទាន់ស្គាល់ពាក្យថាចាញ់ ២២ប្រកួតសម្រាប់រដូវកាលនេះ ដោយ ២២ប្រកួត ឈ្នះ១៨ និងស្មើ៤ មាន ៥៨ពិន្ទុ កំពុងឈរកំពូលតារាង ខណៈតាមពីក្រោយដោយវិសាខា ដែលមាន ៥០ពិន្ទុ៕

តារាងចំណាត់ថ្នាក់គិត្រឹមសប្ដាហ៍ទី២២
តារាងចំណាត់ថ្នាក់គិត្រឹមសប្ដាហ៍ទី២២

សូមទស្សនាវីដេអូ Highlight រវាង ព្រះខ័នរាជស្វាយរៀង និង យុវជនសាលបាល់ទាត់ជាតិបាទី នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T