ការចុះកិច្ចព្រមព្រៀងភាពដៃគូរវាង​ក្រុមហ៊ុន ផាយផេ និង Bookmefly.com ដើម្បីផ្សព្វផ្សាយពីកម្មវិធីចាប់រង្វាន់ “Bookmefly & Win” ជូនដល់អតិថិជនរបស់ផាយផេទាំងអស់!

//s5.kh1.co/d1/d15d5c9b015d89f49e33369f66d996697f2ed724.jpg
សង្គម

 ១៥-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះគេហទំព័រ Bookmefly.com ដែលត្រូវបានគេស្គាល់ថា ជាប្រព័ន្ធថ្មីក្នុងការផ្តល់សេវាកម្មកក់សំបុត្រយន្តហោះតាមរយៈអ៊ីនធើណេត ដែលផ្តល់ជូននូវតម្លៃសំបុត្រពិសេសៗដ៏សមរម្យបំផុតនៅក្នុងប្រទេសនោះ បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន ផាយផេ​ ដែលជាកម្មវិធីទូទាត់មិនប្រើសាច់ប្រាក់ឈានមុខគេនៅកម្ពុជាដើម្បីធ្វើការផ្សព្វផ្សាយអំពីកម្មវិធីចាប់រង្វាន់ Bookmefly & Win” ​ដែលកម្មវិធីនេះធ្វើឡើងសម្រាប់តែអ្នកប្រើប្រាស់ ផាយផេ តែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ
ពិធីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ

រង្វាន់ដែលនឹងត្រូវផ្តល់ជូនគឺ សំបុត្រយន្តហោះទៅមកដោយឥតគិតថ្លៃ សម្រាប់ទៅកាន់គោលដៅសំខាន់ៗដែលជាទីពេញនិយមសម្រាប់ការលំហែរកាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមាន ក្រុងសៀមរាបដែលជាទីក្រុងអច្ឆរិយៈ​នៃប្រទេសកម្ពុជា ទីក្រុងបាងកកនៃប្រទេសថៃ និងទីក្រុងម៉ានីល ដែលជារាជធានីនៃប្រទេសហ្វីលីពីន ដោយធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗដែលរួមមាន៖ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉េត និងក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ។ អ្វីដែលកាន់តែពិសេសសម្រាប់រង្វាន់ទៅកាន់គោលដៅខេត្តសៀមរាប គឺការបន្ថែមជូននូវការស្នាក់នៅរយៈពេលមួយយប់ រួមទាំងអាហារពេលព្រឹកនៅសណ្ឋាគារលំដាប់ផ្កាយ៥ រ៉ូយ៉ាល់អង្គររីសត និងស្ប៉ា។

គិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ក្នុងអំឡុងពេល ៧ សប្តាហ៍នេះ អតិថិជនដែលធ្វើការកក់ការហោះហើរណាមួយតាមរយៈគេហទំព័រ Bookmefly.com ក៏ដូចជាកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន ផាយផេ ដោយធ្វើការទូទាត់តាមរយៈ ផាយផេ នឹងមានសិទ្ធិចូលរួមការចាប់រង្វាន់នេះ។ លក្ខខណ្ឌនៃការចូលរួម គឺមិនកំណត់ទៅលើចំនួនសំបុត្រ និងគោលដៅដែលអ្នកទៅ ឬ​ប្រភេទសំបុត្រដែលអ្នកកក់នោះឡើយ ពោលគឺយើងរាប់បញ្ចូលរាល់ការកក់បានសម្រេចនីមួយៗរបស់អ្នក។ ឈ្មោះរបស់អ្នកនឹងត្រូវបញ្ចូលក្នុងប្រព័ន្ធនៃកម្មវិធីចាប់រង្វាន់នេះដោយស្វ័យប្រវត្តិ ក្រោយការកក់របស់អ្នកបានបញ្ចប់។ កក់កាន់តែច្រើនដង ឱកាសឈ្នះក៏កាន់តែច្រើន។

Bookmefly.com
Bookmefly.com

ក្នុងកិច្ចសហការនេះផងដែរ លោក​ ស​ សារិន នាយកប្រតិបត្តិនៃក្រុមហ៊ុន Channel Sight Distribution ដែលជាក្រុមហ៊ុនមេនៃគេហទំព័រ Bookmefly.com បានមានប្រសាសន៍ថា៖​

​“ការសហការរជាមួយក្រុមហ៊ុន ផាយផេ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អាជីវកម្មរបស់យើងដូចដែលបានកត់សម្គាល់កន្លងមកតាមរយៈការកើនឡើងនៃប្រតិបត្តិការលក់។ ដើម្បីសម្រេចគោលដៅទៅមុខទៀតនេះ យើងរីករាយនឹងធ្វើការផ្តល់ជូននូវអ្វីដែលគួរជាទីរំភើប និងរីករាយ​ដល់អ្នកប្រើប្រាស់ ផាយផេ ទាំងអស់ ដោយធ្វើឡើងក្នុងអំឡុងរដូវកាលឈប់សម្រាកនាខែកញ្ញា និងខែតុលាខាងមុខនេះ”។

លោកបានបន្ថែមថា៖

“ភាពជាដៃគូនេះនឹងពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់ Bookmefly.com ក្នុងការផ្តល់ជូននូវតម្លៃល្អបំផុតសម្រាប់អតិថិជនរបស់យើង។ ក្រៅពីនេះយើងក៏សង្ឃឹមថាអតិថិជននឹងទទួលបានបទពិសោធន៍កក់ការហោះហើរ ដែលប្រកបដោយភាពងាយស្រួលនៅលើគេហទំព័ររបស់ Bookmefly.com និងធ្វើការទូទាត់យ៉ាងងាយស្រួលជាមួយ ផាយផេ”។

ពិធីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ
ពិធីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ

ជាការឆ្លើយតបទៅកាន់ដៃគូសហការលោក Tomas Porkony នាយកប្រតិបត្តិនៃក្រុមហ៊ុន ផាយផេ​ បានថ្លែងថា៖

“យើងសូមថ្លែងអំណរគុណចំពោះដៃគូរបស់យើង Bookmefly.com ដែលបានផ្តល់ជូននូវកម្មវិធីពិសេសដ៏គួរឱ្យរំភើបនេះសម្រាប់អ្នកប្រើប្រាស់ ផាយផេ។ យើងសូមថ្លែងអំណរគុណដល់ដៃគូរបស់យើងចំពោះការមើលឃើញពីតម្លៃដែល ផាយផេ បានផ្តល់ជូន ដែលមិនត្រឹមតែជាអ្នកផ្តល់សេវាទូទាត់ប៉ុណ្ណោះទេ តែក៏បើកទូលាយចំពោះកិច្ចសហការទីផ្សាររួមគ្នាក្នុងការផ្តល់រង្វាន់ដល់អតិថិជនរបស់យើងទាំងពីរផងដែរ”។​

ពិធីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ
ពិធីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ
ពិធីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ
ពិធីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ

Bookmefly.com គឺជាដៃគូពាណិជ្ជករមួយក្នុងចំណោមពាណិជ្ជករចំនួន ៤០០០ នាក់ទៀតរបស់ ផាយផេ ដែលរួមមានហាងកាហ្វេ​ ភោជនីយដ្ឋាន ហាងលក់ទំនិញ ផ្សារទំនើប សណ្ឋាគារ កន្លែងកម្សាន្ត សេវាកម្មធ្វើដំណើរ អ្នកផ្តល់សេវាធានារ៉ាប់រង ការបញ្ចូលទូរស័ព្ទចល័ត សេវាកម្មទឹកភ្លើង និងសេវាកម្មជាច្រើនទៀត។

ចាប់តាំងពីបើកដំណើរការពីរឆ្នាំកន្លងមក ផាយផេ បានផ្តល់សេវាកម្មទូទាត់បែបទំនើបដោយមិនប្រើក្រដាសប្រាក់នៅក្នុងប្រទេសកម្ពុជា ដោយមានអ្នកប្រើប្រាស់ជាង ២៧០,០០០ នាក់នៅទូទាំងប្រទេស និងជាង ១៧០ លានដុល្លារ ត្រូវបានផ្ទេរតាមរយៈកម្មវិធីរហូតមកទល់បច្ចុប្បន្ននេះ។ ផាយផេ បានធ្វើការបញ្ជាក់ថា ខ្លួនជាមធ្យោបាយហរិញ្ញវត្ថុឌីជីថល ដែលបានបង្កើតឡើងនៅក្នុងស្រុកហើយដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រទេសកម្ពុជា។

ពិធីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ
ពិធីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ

ទាញយកកម្មវិធី ផាយផេ ពី Google Play Store និង Apple Store ថ្ងៃនេះដើម្បីចូលរួមជាផ្នែកមួយនៃកម្មវិធីចាប់រង្វាន់ Bookmefly & Win។ សម្រាប់ព័ត៌មានបន្ថែមអំពីការចាប់រង្វាន់សូមចូលទៅកាន់គេហទំព័រ fb.com/bookmeflyfb.com/pipayapp 

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T