ស្ងាត់ៗ លៀង ចាន់ឡា ត្រៀមចេញចម្រៀង ក្រោមស្នាដៃនិពន្ធ អ៊ីណូ ឆាប់ៗនេះ!

//s5.kh1.co/2b/2bbf27e7a9481495472821896524d53e54723c8a.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ អតីតបេក្ខភាពX Factor លៀង ចាន់ឡា ទោះបីជាមិនទទួលបាននូវភាពជោគជ័យនៅក្នុងកម្មវិធីយ៉ាងណាក្តី ក៏ប៉ុន្តែនាងហាក់ដូចជាទទួលបាននូវប្រជាប្រិយភាពខ្លាំងនៅក្នុងការងារសិល្បៈ បានឡើងឆាកប្រគំតន្រ្តីច្រៀង ក៏ដូចជាលេចមុខសម្តែងជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីផ្ទុះការរិះគន់ពណ៌សម្បុររបស់នាង បានធ្វើឲ្យនាងប្រែជីវិតបែបនេះ កាន់តែមានហាងឆេងមិនធម្មតានៅក្នុងការងារសិល្បៈ ទាំងថតម៉ូតទៀតផង។ តែអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះគឺ កាលពីពេលថ្មីៗនេះ នាងស្រាប់តែបានធ្វើការបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញប្រាប់អ្នកគាំទ្រថា នាងនឹងត្រៀមចេញបទចម្រៀង ក្រោមការនិពន្ធពីតារាប្រុសលោក អ៊ីណូ ក្នុងពេលឆាប់ៗនេះ។

ដោយក្នុងនោះនាងបានធ្វើការរៀបរាប់ថា៖

«ចង់ស្តាប់បទចម្រៀងនាងខ្ញុំអត់ចា នឹងចងស្គាល់ចំណងជើងបទចម្រៀងនាងខ្ញុំអត់ ចេញនៅក្នុងពេលឆាប់ៗនេះហើយនៅក្នុង Team បង Eno Original Song កុំភ្លេចណាបទចម្រៀងនាងខ្ញុំនឹងចេញឆាប់ៗនេះហើយ ស្តាប់ទាំងអស់គ្នាណា អរគុណ»។

ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជារីករាយចំពោះនាង ដែលទទួលបាននូវការនិពន្ធ និងច្រៀងបទចម្រៀង ក្រោមការធ្វើឡើងពី តារារៀមច្បងលោកអ៊ីណូ ដែលធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំស្តាប់គ្រប់គ្នាតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អ៊ីណូ
អ៊ីណូ
អ៊ីណូ
អ៊ីណូ
លាង ចាន់ឡា 
លាង ចាន់ឡា 
លាង ចាន់ឡា 
លាង ចាន់ឡា 
លាង ចាន់ឡា 
លាង ចាន់ឡា 
លាង ចាន់ឡា 
លាង ចាន់ឡា 
លាង ចាន់ឡា និងអ៊ីណូ 
លាង ចាន់ឡា និងអ៊ីណូ 
សាររបស់ ចាន់ឡា
សាររបស់ ចាន់ឡា
អ៊ីណូ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T