ភ្ញាក់ផ្អើល! ក្រោយឃើញបវរកញ្ញាប្រទេសមួយ គ្រង២ឈុត ដូចMiss Universe រឿនណាត កាលប្រឡង២០១៨ បេះដាក់!

//s5.kh1.co/1d/1df568f948dde5e79818222a96680ea28acd8cca.jpg
តារា & កម្សាន្ដ

 ១៣-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កន្លងទៅជិតមួយឆ្នាំហើយ ដែលតារាស្រីអតីតMiss Univers 2018 កញ្ញារឿន ណាត បានឆ្លងកាត់ការប្រឡងយ៉ាងពោរពេញដោយភាពរឹងមាំ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនសរសើរ ក៏ដូចជាពេញចិត្តចំពោះការខិតខំរបស់នាងយ៉ាងខ្លាំង សម្រាប់ប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកងាកទៅមើលឈុតជាច្រើន ដែលតារាស្រីរូបនេះបានពាក់នៅក្នុងការប្រលងកាលពីឆ្នាំមុន ពេលនេះមានការផ្ទុះការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ខណៈពេលដែលមានបវរកញ្ញាមួយរូប មកពីប្រទេសហ្វីលីពីន បានធ្វើការគ្រងនូវឈុតពណ៌ក្រហម២ឈុត របស់នាងដូចគ្នាបេះដាក់តែម្តង។

មិនត្រឹមតែប៉ុណ្ណោះការតុបតែងខ្លួន សូម្បីតែស្បែកជើងដែលពាក់ឡើងបង្ហាញម៉ូតនោះ ក៏ដូចគ្នា ខណៈមិនដឹងថាឈុតទាំង២នេះឈុតដូចគ្នាតែ១ ឬក៏ការច្នៃម៉ូតដូចគ្នា។

តែទោះជាយ៉ាងណាក្តី បណ្តាអ្នកគាំទ្រជាច្រើនមិនទាន់ជ្រាបទេថា ឈុតរបស់អ្នកទាំង២បានគ្រងនេះ អ្នកណាពាក់មុននោះទេ ដូច្នោះហើយទើបកើតជាការងឿងឆ្ងល់ពីបណ្តាអ្នកគាំទ្រជាច្រើន ហេតុដូច្នោះមានតែរង់ចាំការបកស្រាយប៉ុណ្ណោះ៕

ប្រភព៖ Team Cambodia

សូមទស្សនារូបភាពខាងក្រោមនេះ៖

រឿន ណាត
រឿន ណាត
រឿន ណាត ក្នុងឈុតកាលប្រឡង
រឿន ណាត ក្នុងឈុតកាលប្រឡង
រឿន ណាត ក្នុងឈុតកាលប្រឡង
រឿន ណាត ក្នុងឈុតកាលប្រឡង
រឿន ណាត ក្នុងឈុតកាលប្រឡង
រឿន ណាត ក្នុងឈុតកាលប្រឡង
រឿន ណាត និងបវរកញ្ញា ហ្វីលីពីន
រឿន ណាត និងបវរកញ្ញា ហ្វីលីពីន
បវរកញ្ញា ហ្វីលីពីន
បវរកញ្ញា ហ្វីលីពីន
រឿន ណាត និងអ្នកច្នៃម៉ូត ក្នុងឈុតកាលប្រលង
រឿន ណាត និងអ្នកច្នៃម៉ូត ក្នុងឈុតកាលប្រលង
រឿន ណាត និងអ្នកច្នៃម៉ូត ក្នុងឈុតកាលប្រឡង
រឿន ណាត និងអ្នកច្នៃម៉ូត ក្នុងឈុតកាលប្រឡង
រឿន ណាត
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T