ភ្នំពេញ៖ កន្លងទៅជិតមួយឆ្នាំហើយ ដែលតារាស្រីអតីតMiss Univers 2018 កញ្ញារឿន ណាត បានឆ្លងកាត់ការប្រឡងយ៉ាងពោរពេញដោយភាពរឹងមាំ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនសរសើរ ក៏ដូចជាពេញចិត្តចំពោះការខិតខំរបស់នាងយ៉ាងខ្លាំង សម្រាប់ប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកងាកទៅមើលឈុតជាច្រើន ដែលតារាស្រីរូបនេះបានពាក់នៅក្នុងការប្រលងកាលពីឆ្នាំមុន ពេលនេះមានការផ្ទុះការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ខណៈពេលដែលមានបវរកញ្ញាមួយរូប មកពីប្រទេសហ្វីលីពីន បានធ្វើការគ្រងនូវឈុតពណ៌ក្រហម២ឈុត របស់នាងដូចគ្នាបេះដាក់តែម្តង។
មិនត្រឹមតែប៉ុណ្ណោះការតុបតែងខ្លួន សូម្បីតែស្បែកជើងដែលពាក់ឡើងបង្ហាញម៉ូតនោះ ក៏ដូចគ្នា ខណៈមិនដឹងថាឈុតទាំង២នេះឈុតដូចគ្នាតែ១ ឬក៏ការច្នៃម៉ូតដូចគ្នា។
តែទោះជាយ៉ាងណាក្តី បណ្តាអ្នកគាំទ្រជាច្រើនមិនទាន់ជ្រាបទេថា ឈុតរបស់អ្នកទាំង២បានគ្រងនេះ អ្នកណាពាក់មុននោះទេ ដូច្នោះហើយទើបកើតជាការងឿងឆ្ងល់ពីបណ្តាអ្នកគាំទ្រជាច្រើន ហេតុដូច្នោះមានតែរង់ចាំការបកស្រាយប៉ុណ្ណោះ៕
ប្រភព៖ Team Cambodia
សូមទស្សនារូបភាពខាងក្រោមនេះ៖