Real Madrid យល់ព្រមកិច្ចព្រមព្រៀងជាមួយតោខៀវ Chelsea ក្នុងការនាំយកកីឡាករ១រូប

//s5.kh1.co/03/032266bbda021222c9480d576559d95973f1d7cc.jpg
កីទ្បា

 ១២-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ Real Madrid ត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមតោខៀវ Chelsea ទាក់ទងនឹងអនាគតរបស់កីឡាករ N’Golo Kante បន្ទាប់ពីខកខានក្នុងការផ្ទេរយកខ្សែបម្រើរូបនេះនៅរដូវក្តៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ N’Golo Kante
  កីឡាករ N’Golo Kante

Zinedine Zidane ធ្លាប់វាយឆ្មក់យកខ្សែបម្រើឆ្នើមរបស់តោខៀវ Chelsea កីឡាករ Eden Hazard ដោយកីឡាករសញ្ចាតិប៊ែលហ្សិករូបនេះ ចុះកុងត្រាជាមួយ Real Madrid ក្នុងទំហំទឹកប្រាក់ ១៣០ លានផោនកាលពីខែមិថុនា។

កីឡាករ Kante បានសារភាពថាគាត់បានបំបាក់ចំណាប់អារម្មណ៍របស់ Real Madrid និង Paris Saint-Germain នៅរដូវក្តៅនេះមុន ដោយគាត់បញ្ជាក់ថាអនាគតរបស់គាត់គឺនៅ Stamford Bridge ។

គាត់បាននិយាយថា៖

"វាជាការល្អដែលក្លឹបធំដូចជា Real Madrid ចង់បានខ្ញុំ ស្របពេលដែលគ្រូបង្វឹកចង់បានខ្ញុំនៅក្នុងគម្រោងរបស់ពួកគេ។ ប៉ុន្តែខ្ញុំពិតជារីករាយនិងមានអារម្មណ៍ល្អនៅ Chelsea ។ ខ្ញុំមានគម្រោងសម្រាប់រដូវកាលក្រោយនៅ Chelsea ។"

Kante បានខកខានក្នុងការរួមដំណើរជាមួយជម្រើសជាតិបារាំងដោយសាររបួស ហើយក៏អវត្តមានសម្រាប់ការប្រកួតពីរលើកចុងក្រោយអោយក្រុមតោខៀវ Chelsea ផងដែរប៉ុន្តែត្រូវបានកំណត់ថានឹងអាចលេងប៉ះ Wolves៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T