ព្រាប សុវត្ថិ ប្រាប់ថាមានមោទនភាពយ៉ាងខ្លាំង ដែលតារាសិល្បៈរបស់ខ្មែរ បានទៅប្រគំតន្ត្រីធំជាថ្មី នៅប្រទេសកូរ៉េ!

//s5.kh1.co/e4/e4591949dcf108815172ef6337b8c3f35c53b078.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០១៩ ១ល្ងាច · ៦ ឆ្នាំមុន

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ សិល្បករមួយក្រុមធំរួមមានលោក ព្រាប សុវត្ថិ លោក គូម៉ា លោក ខេម និងតារាល្បីៗមួយឈុតធំ បានលើកគ្នាចេញទៅច្រៀងនៅក្នុងប្រទេសកូរ៉េជាថ្មីទៀតហើយ ក្រោមការរៀបចំរបស់បុរីឡេងណាវ៉ាត្រា។ ចំពោះការចំណាយត្រូវបានប្រកាសថា មិនក្រោម១៤មុឺនដុល្លារនោះទេ ប៉ុន្តែសម្រាប់គោលបំណង គឺយ៉ាងសាមញ្ញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឧកញ៉ា ឡេង ណាវ៉ាត្រា
ឧកញ៉ា ឡេង ណាវ៉ាត្រា
លោក ព្រាប សុវត្ថិ ចេញទៅសម្តែងនៅកូរ៉េ
លោក ព្រាប សុវត្ថិ ចេញទៅសម្តែងនៅកូរ៉េ

តារាសិល្បៈដែលចេញទៅសម្ដែងនៅក្នុងប្រទេសនាថ្ងៃនោះរួមមានលោក ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ កញ្ញា អុីវ៉ា លោក គូម៉ា កវីនិពន្ធលោក យឹម តាស្រង់ ក្រុមចចកសមុទ្រ លោក ប៉ែន ចំរ៉ុង លោក ខេម និងក្រុមរាំ បូកទាំងក្រុមការងារសរុបប្រមាណជាង៥០នាក់។ តារាទាំងនេះ នឹងបើកឆាកសម្ដែងជាទ្រង់ទ្រាយធំ ដោយមាន Live Band វង់ភ្លេងចចកសមុទ្រ នៅទីក្រុងអាន់សាន់ ថ្ងៃទី១៣ កញ្ញា ដោយការសម្ដែងទាំងមូល នឹងក្លាយជាការសម្ដែង ដែលមានវង់តន្ត្រីលេងផ្ទាល់ជាលើកទី១ សម្រាប់ក្រុមតារាខ្មែរតាំងពីចេញទៅសម្ដែងនៅកូរ៉េ។

ក្រុមសិល្បករចេញទៅសម្តែងនៅកូរ៉េ
ក្រុមសិល្បករចេញទៅសម្តែងនៅកូរ៉េ

លោក ព្រាប សុវត្ថិ ថ្លែងថា ពិតជាមោទនភាពយ៉ាងខ្លាំង ដែលតារាសិល្បៈរបស់ខ្មែរត្រូវបានឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រា ធានាយកទៅសម្ដែងជាទ្រង់ទ្រាយធំនៅក្នុងប្រទេសកូរ៉េ។

លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ

លោកថាហេតុផលនៃការចំណាយលុយ អ្នករៀបចំកម្មវិធីប្រកាសរួចហើយ ថាទៅប្រគំតន្ត្រីមុនរដូវភ្ជុំបិណ្ឌ ដើម្បីឲ្យបងប្អូនពលករខ្មែរសប្បាយរីករាយ។ ម្យ៉ាងមកពីអំឡុងពេលនេះនៅក្នុងប្រទេសកូរ៉េមិនសូវរងារ ដែលជាឱកាសមាសរបស់អ្នករស់នៅទីនោះផង ទើបលោក ឡេង ណាវ៉ាត្រា មិនដែលខកខាន ដើម្បីកុំឱ្យបងប្អូនខ្មែរនឹកស្រុកខ្លាំងពេក សម្រាប់អ្នកមិនបានមកលេងភ្ជុំ។

លោកថា លោកឧកញ៉ា ជាអតីតអ្នកបម្រើការតាមរោងចក្រនៅក្នុងប្រទេសកូរ៉េ មុនក្លាយជាអ្នកជំនួញជោគជ័យ ទើបការប្រគំតន្ត្រីធំដើម្បី​ឱ្យបងប្អូនខ្មែររស់នៅទីនោះបានសប្បាយ ចេះតែត្រូវបានរៀបចំឡើង៕

លោក ព្រាប សុវត្ថិ
លោក ព្រាប សុវត្ថិ
លោក ព្រាប​ សុវត្ថិ
លោក ព្រាប​ សុវត្ថិ
ក្រុមសិល្បករចេញទៅសម្តែងនៅកូរ៉េ
ក្រុមសិល្បករចេញទៅសម្តែងនៅកូរ៉េ
ឧកញ៉ា ឡេង ណាវ៉ាត្រា
ឧកញ៉ា ឡេង ណាវ៉ាត្រា
ព្រាប សុវត្ថិ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T