លោក Jose Mourinho ព្យាករណ៍ថាតើ Cristiano Ronaldo នឹងធ្វើអ្វីនៅពេលគាត់មានអាយុ ៥០ ឆ្នាំ

//s6.kh1.co/6a/6aa415be7cf541e00bf86c3d767b73f2aa34cee2.jpg
កីទ្បា

 ១២-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

បរទេស៖ លោក Jose Mourinho បានព្យាករណ៍ថាកីឡាករ Cristiano Ronaldo នឹងនៅតែអាចរកគ្រាប់បាល់បាននៅអាយុ ៥០ ឆ្នាំបន្ទាប់ពីកីឡាកររូបនេះទើបតែបំបែកកំណត់ត្រាចុងក្រោយរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Ronaldo រកបាន ៤ គ្រាប់ក្នុងជ័យជម្នះ ៥-១ របស់ព័រទុយហ្គាល់ លើលីទុយអានីកាលពីយប់ថ្ងៃអង្គារដើម្បីបំបែកកំណត់ត្រារបស់កីឡាករ Robbie Keane រកគ្រាប់បាល់បានច្រើនជាងគេក្នុងវគ្គជម្រុះយូរ៉ូ។

https://s5.kh1.co/__image/w=615,h=410,q=100/10/10146adbfeb0b0e43821b105cb81511343d140c4.jpg

តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus ដែលធ្លាប់បានលេងក្រោមការដឹកនាំរបស់លោក Mourinho នៅឯក្លិប Real Madrid ពេលនេះបានទទួលជោគជ័យចំនួន ៩៤ លើកហើយសម្រាប់ប្រទេសរបស់ខ្លួនដែលមិនមានសញ្ញាណាមួយបង្ហាញពីអន់ថយរបស់នោះឡើយ។

លោក Mourinho បានសាទរចំពោះម្ចាស់ពានរង្វាន់ Balon d'Or ៥ សម័យកាលនេះថាជា“ បាតុភូតដ៏អស្ចារ្យ” ហើយបានព្យាករណ៍ថាគាត់នឹងមិនបញ្ឈប់ការរកគ្រាប់បាល់សូម្បីតែក្រោយពេលចូលនិវត្តន៍ក៏ដោយ។

លោក Mourinho បានប្រាប់បណ្តាញទូរទស្សន៍ព័រទុយហ្កាល់ ១១ ថា៖

https://s6.kh1.co/__image/w=650,h=439,q=100/e3/e32f6f26d644c1fdbf8aac8fb9e1354329416f6a.jpg

"អ្វីដែល Cristiano ធ្វើឥលូវនេះវាពិតជាអស្ចារ្យណាស់។ គាត់មានវ័យ៣៤ឆ្នាំទៅហើយតែគាត់នៅតែជាកីឡាករកំពូលម្នាក់ដែលលេងជាក្រុមកំពូលនិងមានមហិច្ឆតាដ៏ធំ។នៅពេលគាត់មានអាយុ ៥០ ឆ្នាំគាត់នឹងនៅផ្ទះហើយ FIFA នឹងកោះអញ្ជើញគាត់អោយចូលរួមប្រកួតក្នុងនាមជាវីរបុរស។ គាត់នឹងលេងហើយរកគ្រាប់បាល់បាន។ ខ្ញុំប្រាកដថាវានឹងក្លាយជាបែបនេះ។"

គួរបញ្ជក់ផងដែរថា Ronaldo បានបង្ហាញពីភាពជោគជ័យរបស់ខ្លួននៅព័រទុយហ្គាល់ប៉ុន្មានឆ្នាំចុងក្រោយនេះដែលជាកត្តាជំរុញអោយគាត់បន្តលេងបាល់ទាត់ក្នុងព្រឹត្តិការណ៍អន្តរជាតិបន្តទៀត បន្ទាប់ពីការបង្ហាញខ្លួនដ៏អស្ចារ្យថ្មីនេះៗ៕

ប្រភព៖ Mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T