កីឡាករឆ្នើមរបស់ Real Madrid ២រូបត្រៀមខ្លួនរួចរាល់ក្នុងជំនួបទល់នៅ Lavante ថ្ងៃសៅរ៍នេះ

//s6.kh1.co/f2/f2652a5d11e383a4adc282444737c6dbc05a6c07.jpg
កីទ្បា

 ១១-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អេស៉្បាញ៖ Hazard និង James ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតទល់នឹង Levante នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ Eden Hazard និង James Rodriguez នឹងចូលរួមជាមួយលោក Zinedine Zidane ធ្វើដំណើរទៅ Levante នៅថ្ងៃសៅរ៍នេះខណៈដែលអ្នកទាំងពីរបានបញ្ចប់ការហ្វឹកហាត់កាលពីថ្ងៃអង្គារជាមួយមិត្តរួមក្រុមដទៃទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Eden Hazard និង James Rodriguez
Eden Hazard និង James Rodriguez

ខ្សែបម្រើ Eden Hazard មិនបានចូលរួមជាមួយជម្រើសប៊ែលហ្សិកក្នុងការប្រកួតជម្រុះយូរ៉ូ២០២០នោះទេ ដោយសារតែនៅព្យាបាលរបូសនៅ Valdebebas ដើម្បីអោយឆាប់ជាសះស្បើយ។ ទន្ទឹមនឹងនេះកីឡាករ James Rodriguez ស្ថិតនៅអេស្ប៉ាញដដែលអំឡុងពេលសម្រាកអន្តរជាតិធ្វើការហ្វឹកហាត់ដើម្បីវិលទៅរកភាពរឹងមាំឡើងវិញ។

ចំណែកឯ Marco Asensio នេង Isco កំពុងបន្តព្យាបាលរបួសរបស់ខ្លួនដើម្បីឆាប់បានវិលត្រឡប់មកជួយក្រុមវិញ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T