អ្នកណាមិនភ្ញាក់ផ្អើល បើឪពុករបស់ អ៊ុន សុធា លេងសុទ្ធតែកាដូធំឲ្យកូនប្រុស នៅថ្ងៃល្អ០៩ ០៩!

//s6.kh1.co/3a/3ad5dea558627089ba9c19b0508537726b0e67da.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជា បានជ្រាបយ៉ាងច្បាស់ ពីតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព សម្បុរស្រអែមរាងខ្ពស់សង្ហា លោក អ៊ុន សុធា ជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយរយៈមុននេះ អ៊ុន សុធា បានធ្វើឲ្យអ្នករាល់គ្នា មានចិត្តអាណិតអាសូរជាពន់ពេកបន្ទាប់ពីលេចលឺដំណឹងដែលរូបគេ បានជួបទុក្ខធំបាត់បង់ អ្នកម្ដាយជាទីស្រលាញ់រួចមក។ ក្នុងនោះដែរ មានមហាជនជាច្រើន បានឆ្ងល់យ៉ាងខ្លាំង ដោយសារតែមិនដែលឃើញរូបលោក បង្ហាញរូបភាពបញ្ជាក់ពី ទំនាក់ទំនងជាមួយលោកឪពុកនោះទេ។

ស្រាប់តែ កាលពីពេលប៉ុន្មានម៉ោងមុននេះ អ៊ុន សុធា បែរជាបានបង្ហោះរូបភាព រួមជាមួយលោកប៉ាជាទីស្រលាញ់ អមដោយហេតុផលថា៖ 

«កាលម៉ែនៅរស់នោះទេ​ ពុកខ្ញុំជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់​ មិនចេះនិយាយច្រើន​ ចូលចិត្ត​និយាយសាច់ការ​ ។ ដោយសារថ្ងៃនេះជាថ្ងៃល្អ​ 09.09.2019​ ខ្ញុំ​ចង់បង្ហាញដល់បងប្អូនដែលចង់ដឹងឪពុក របស់ខ្ញុំជាអ្នកណា​»!

អ្វីដែលរឹតតែពិសេស ជាងនេះទៀតនោះគឺ ស្របពេលដែលថ្ងៃនេះជាថ្ងៃល្អ លោក អ៊ុន សុធា ត្រូវបានលោកឪពុកបំពេញក្ដីស្រម៉ៃ កាដូជារថយន្តម៉ាកទំនើប ពណ៌សយ៉ាងថ្មីស្រឡាង មានតម្លៃរាប់ម៉ឺនដុល្លារ មួយគ្រឿងថែមទៀតផង ធ្វើឲ្យហ្វេនៗឃើញហើយ មានចិត្តរំភើបជំនួសតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

លោក អ៊ុន សុធា 
លោក អ៊ុន សុធា 
លោក អ៊ុន សុធា 
លោក អ៊ុន សុធា 
រូបភាពកម្ររវាងលោក សុធា និងលោកប៉ា
រូបភាពកម្ររវាងលោក សុធា និងលោកប៉ា
រូបភាពកម្ររវាងលោក សុធា និងលោកប៉ា
រូបភាពកម្ររវាងលោក សុធា និងលោកប៉ា
កាដូដែលលោកប៉ាប្រគល់ឲ្យ សុធា
កាដូដែលលោកប៉ាប្រគល់ឲ្យ សុធា
អ៊ុន សុធា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T