អស់ទាស់! មួយឈុតពី Nana ក្រុម After School ស្អាតខ្លាំង មើលឡើងចង់ភ្លឹក!

//s6.kh1.co/e6/e61a79a60ef380a5ed7d3a027d9ad51261945a86.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

វៀតណាម៖ បើទោះបីក្រុមចម្រៀងនារីAfter School មិនទាន់បានប្រកាសការរំសាយក្រុមជាផ្លូវការក៏ពិតមែន ប៉ុន្តែក្រុមនេះហាក់ដូចជាមិនសូវចេញមុខចេញមាត់ព្រមគ្នាដូចមុនឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី​ ក៏សមាជិកនីមួយៗរបស់ក្រុម នៅតែបង្ហាញមុខ និងបន្តការងារក្នុងវិស័យសិល្បៈរៀងៗខ្លួន ដូចដើមដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងដូចNanaជាដើម មិនត្រឹមតែមានភាពមមាញឹកខ្លាំងក្នុងវិស័យសិល្បៈនោះទេ។ ថែមទាំងសង្កេតឃើញថា រូបសម្រស់របស់នាងពេលនេះកាន់តែស្រស់ស្អាតជាងមុនទៀតផង។

ដោយកាលពីថ្ងៃទី០៨ ខែកញ្ញាម្សិលមិញនេះ Nanaបានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីសម្ភោធផលិតផលគ្រឿងសម្អាងមួយក្នុងប្រទេសវៀតណាម។

ទៀតសោតតារាស្រីវ័យ២៧ឆ្នាំរូបនេះ បានធ្វើឲ្យគ្រប់គ្នាមនចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសម្រស់ដ៏ស្រស់សោភារបស់នាង។ នៅក្នុងកម្មវិធី Nana បានស្លៀករ៉ូបរឹបរាងពណ៌ក្រហម ឆ្លុះនឹងសាច់សខ្ចីរបស់នាង ធ្វើឲ្យកាន់តែមានភាពលេចធ្លោមួយកម្រិតទៀត។

ជាមួយគ្នានេះផងដែរ នាងថែមទាំងបានផុសរូបជាច្រើនសន្លឹកនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន និងមានបណ្តាអ្នកគាំទ្រជាច្រើនចូលទៅComment សរសើរនាងគ្រប់ៗគ្នា៕​

សូមទស្សនារូបភាពខាងក្រោម៖  

Nana
Nana
Nana
Nana
Nana
Nana
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Nanaក្នុងឈុតពណ៌ក្រហម
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T