តារាទាំងនេះហើយ ដែលមានឥទ្ធិពលខ្លាំងក្នុងបណ្តាញសង្គម បើអ្នកណាហ៊ានលេង ជាមួយពួកគេ ប្រុងខ្លួនឲ្យហើយទៅ!

//s5.kh1.co/7e/7e93e40e7ed679ab18998a68ffc0190baaef4b2d.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ បច្ចុប្បន្ននេះហ្វេនៗភាគច្រើន តែងប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ឬបណ្តាញសង្គមផ្សេងៗ ដើម្បីធ្វើការទំនាក់ទំនង និងបង្ហាញក្តីស្រលាញ់ទៅកាន់តារានៅក្នុងចិត្តរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងដូចតារាប៉ុន្មានដួងនេះ ដែលពួកគេមានប្រជាប្រិយខ្លាំងនៅក្នុងបណ្តាញសង្គម។ ម្យ៉ាងវិញទៀតពួកគេមិនស្ទើរតែ មិនទទួលបានពាក្យរិះគន់ទាល់តែសោះ បើទោះបីជាមានព័ត៌មានមិនល្អក៏ដោយ។ តែផ្ទុយទៅវិញប្រសិនបើក្នុងនោះមានអ្នកមកជាប់ពាក់ព័ន្ធជាមួយពួកគេ ប្រាប់ឲ្យហើយថា​ អ្នកនោះត្រៀមខ្លួនទទួលពាក្យរិះគន់ពីអ្នកគាំទ្រឲ្យហើយទៅ។

ចង់ដឹងថាតារាទាំងនោះមានអ្នកណាខ្លះ តោះ!ទៅទស្សនាទាំងអស់គ្នា៖

១. Aff Taksaorn

សម្រាប់មេម៉ាយរូបស្រស់រូបនេះ មិនអាចបដិសេធបានទេព្រោះនាងជាតារាស្រីមួយរូប ដែលមានអាកប្បកិរិយាសមរម្យ និងទន់ភ្លន់ខ្លាំងរហូតធ្វើឲ្យអ្នកគាំទ្រជាច្រើនស្រលាញ់ចូលចិត្តនាង។ ដូច្នេះតារារូបណាក៏ដោយដែលមានព័ត៌មានមិនល្អជាមួយ Aff តែងតែទទួលបានការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់នាង។

 Aff Taksaorn
 Aff Taksaorn

២.​ Weir Sukollawat

អាចនិយាយបានលោកជាសំណព្វចិត្ត របស់អ្នកគាំទ្រជាច្រើនសម្រាប់តារាសម្តែងប្រុសរូបសង្ហា Weir។ ជាក់ស្តែងមូលហេតុដែលធ្វើឲ្យ អ្នកគាំទ្រស្រលាញ់លោកដល់ថ្នាក់នេះ​ ក៏ព្រោះតែ Weirមានទេពកោសល្យគួរឲ្យកោតសរសើរក្នុងការសម្តែង។ លើសពីនេះទៅទៀតលោកតែងតែជួយការងារសប្បុរសធម៌ជានិច្ច។

ជាមួយគ្នានេះផងដែរសង្កេតឃើញថា រាល់ពេលដែលមានសារព័ត៌មាន ឬហ៊េ្វសប៊ុកផេចណាមួយផុសនិយាយមិនល្អពីWeir គឺតែងតែមានក្រុមអ្នកគាំទ្រចេញមុខការពារលោក និងនាំគ្នាចូលទៅCommentរិះគន់ផេចនោះភ្លាមៗតែម្តង។

 Weir Sukollawat
 Weir Sukollawat

៣. Peck Palitchoke

សម្រាប់តារាចម្រៀងប្រុសរូបនេះវិញ ក៏មានប្រជាប្រិយភាពមិនណយដែរ គ្រប់ពេលដែលលោកទៅច្រៀងនៅទីណាក៏ដោយ ក៏មានហ្វេនៗទៅតាមគាំទ្រណែនតែម្តង។ បើអ្នកគាំទ្រស្រលាញ់ដល់ថ្នាក់នេះ មិនចាំបាច់ស្រម៉ៃនោះទេថាអ្នកដែលមានរឿងមិនល្អ ជាមួយលោកត្រូវជួបប្រទះអ្វីខ្លះ។ ប៉ុន្តែ Peck​ផ្ទាល់មិនធ្លាប់មានរឿង ធ្ងន់ធ្ងរជាមួយតារារូបណានៅឡើយទេ និយាយរួមទៅមានតែអ្នកស្រលាញ់ចូលចិត្តលោកប៉ុណ្ណោះ។

Peck Palitchoke
Peck Palitchoke

៤. Aum Patcharapa

តារាសម្តែងស្រីជួរមុខរូបនេះវិញ ស្ទើរតែមិនចាំបាច់និយាយពីនាង ព្រោះតែអ្នកគាំទ្រស្ទើរតែមួយប្រទេសទៅហើយដែលស្រលាញ់ ចូលចិត្តតារាស្រីវ័យ៤០ឆ្នាំរូបនេះ។ ជាក់ស្តែង Aumមិនសូវមានព័ត៌មានមិនល្អនោះទេ ភាគច្រើនមានតែព័ត៌មានរឿងស្នេហាតែប៉ុណ្ណោះ។ ជាមួយគ្នានេះសង្កេតឃើញថា នាងមិនដែលទទួលបានពាក្យរិះគន់នោះទេ ប៉ុន្តែសម្រាប់ខាងប្រុសដែលទាក់ទងជាមួយនាងវិញ គឺទទួលបានពាក្យរិះគន់យ៉ាងចាស់ដៃតែម្តង។

 Aum Patcharapa
 Aum Patcharapa

៥. Bella Ranee

អាចនិយាយបានថា ប៉ុន្មានឆ្នាំចុងក្រោយនេះជាឆ្នាំមាស ឆ្នាំពេជ្ររបស់នាងក៏ថាបាន ព្រោះ Bella ទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរតែនាងធ្វើអ្វីក៏ដោយ ក៏អ្នកគាំទ្រថាល្អជានិច្ច។ បើស្រលាញ់ខ្លាំងដល់ថ្នាក់នេះ សាកគិតលេងៗទៅប្រសិនបើមានអ្នកណាហ៊ាន ធ្វើឲ្យអ្នកគាំទ្រក្នក់ចិត្តតែបន្តិច ដឹងតែប្រុងខ្លួនឲ្យហើយទៅ។

Bella Ranee
Bella Ranee
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T