ក្រុមម្ចាស់ផ្ទះអេស្ប៉ាញ លត់ក្រុមភ្ញៀវ ហ្វារ៉ូ យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ (មានវីដេអូ)​

//s6.kh1.co/08/08e41dba3cac3591292ac940bde5c65e1429b139.jpg
កីទ្បា

 ០៩-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ គិតមកទល់ពេលនេះក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានយកឈ្នះ ៦ប្រកួតរួចទៅហើយ នៃការប្រកួតវគ្គជម្រុះអឺរ៉ូឆ្នាំ២០២០ បន្ទាប់ពីកីឡាករ Rodrigo Moreno និង Paco Alcacer រកបានម្នាក់ ២ គ្រាប់ជួយអោយក្រុមអេស្ប៉ាញ បន្តភាពមិនដែលចាញ់របស់ខ្លួននៅក្នុងពូល​​ F ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Rodrigo Moreno ជាអ្នកបើកគណនីគ្រាប់ទី១ អោយអេស្ប៉ាញនាំមុខបណ្ដោះអាសន្នលើក្រុមភ្ញៀវនៅនាទីទី១៣ លុះចាប់ផ្ដើមតង់ទី២បាន៥នាទី Rodrigo Moreno ដដែលរកបានគ្រាប់ទី២អោយក្រុមម្ចាស់ផ្ទះនៅនាទីទី៥០ ខណៈខ្សែប្រយុទ្ធ Paco Alcacer ជួយបន្ថែម២គ្រាប់ទៀតនៅចុងតង់ទី២ គឺ១គ្រាប់នៅនាទីទី៩០ និង ១គ្រាប់ទៀតនៅនាទីទី៩០+៣ ដូច្នេះការប្រកួតនេះបញ្ចប់ទៅក្នុងលទ្ធផល៤ ទល់នឹង ០។

កីឡាករ Rodrigo Moreno និង Paco Alcacer
កីឡាករ Rodrigo Moreno និង Paco Alcacer

គួរបញ្ជាក់ផងដែរថាការប្រកួតនេះជាប្រកួតទី១៦៧ របស់ប្រធានក្រុម Sergio Ramos បង្ហាញខ្លួនអោយជម្រើសជាតិអេស្ប៉ាញ ដែលតាមស្មើកំណត់ត្រាចាស់របស់អតីតអ្នកចាំទី Real Madrid កីឡាករ Iker Casillas ៕

បើចង់ឃើញការស៊ុតបញ្ចូលទីក្នុងការប្រកួតនេះអស្ចារ្យយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T