ទើបទិញថ្មីៗ ម្ចាស់​មិនហ៊ានបើក​ក្នុងក្រុង​ ​ចុងក្រោយខ្ទេចត្រឹមជួលគេ​ (មានវីដេអូ​)

//s6.kh1.co/f0/f08ae12273429366f21c84859f3aaca44ad5c650.jpg
សង្គម

 ០៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ម្ចាស់​រួម​ទាំង​មិត្តភក្តិ​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ ឡើងមកភ្នំពេញ​ ទើបតែ​ទិញ​រថយន្ត​មួយ​គ្រឿង​ប្រភេទ​មួយ​បាំង​កន្លះ​ដ៏​ថ្មី​សន្លាង ដោយសារ​តែ​មិន​ហ៊ាន​បើកបរ​ក្នុង​ក្រុង ទើប​ម្ចាស់​ជួល​អ្នកបើកបរ​ម្នាក់​ឱ្យ​ជួយ​បើក​ដើម្បី​យក​រថយន្ត​នោះ​ត្រឡប់​ទៅ​ខេត្ត​វិញ ហើយ​ក៏​បាន​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត ស្រាប់តែ​ជ្រុល​ឡើង​សួនច្បារ​បុក​បង្គោល​ភ្លើង​បាក់​រាប​ដល់​ដី ចំណែក​រថយន្ត​បាន​ខ្ទាត​ឆ្លង​ទៅ​ចិញ្ចើម​ផ្លូវ​ម្ខាង​រង​ការ​ខូច​ខាត​ខ្ទេច​មួយ​ចំហៀង​ខាងស្តាំ និង​បណ្តាល​អោយ​មនុស្ស​ម្នាក់​រង​របួសធ្ងន់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​​៧​ខែកញ្ញា ឆ្នាំ ២០១៩ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ​។

រថយន្ត​ប្រភេទ​១​បាំង​កន្លះ​ថ្មី​សន្លាង​មួយ​គ្រឿង​ខាងលើ​ជិះ​គ្នា​៤​នាក់ ពណ៌​ទឹកប្រាក់ មិន​ទាន់​មាន​ស្លាក​លេខ ម្ចាស់​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​ក៏មិនដឹង​ថា​ធ្វើដំណើរមកពីខេត្តណាដែរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ដែល​រង​របួសធ្ងន់ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ រីឯ​អ្នកបើកបរ​រថយន្ត​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ផង​ដែរ ។

តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​មនុស្ស​ចំនួន​៤​នាក់​ជិះ​ក្នុង​រថយន្ត​ប្រភេទ​១​បាំង​កន្លះ​ថ្មី​សន្លាង​មួយ​គ្រឿង​ខាងលើ​ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ចេញពី​រាជធានី​ភ្នំពេញ តែគេមិនដឹងថា​ទៅខេត្តណានោះទេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ពេល​រថយន្ត​ខាងលើ​នោះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ក៏បាន​បើក​ជែង​រថយន្ត​មួយ​គ្រឿង រួច​ក៏​ជ្រុល​ឡើង​សួនច្បារ​ខណ្ឌ​ចែកផ្លូវ​បុក​រះ​កូន​ឈើ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាក់​រាប​ដល់​ដី​។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​នោះ គឺ​អ្នកបើកបរ​បាន​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ​ធ្វើ​អោយ​រថយន្ត​វិល​បោក​ផ្ទប់​នឹង​បង្គោល​ភ្លើង​ចំហៀង​ខាងស្តាំ​បាក់​រលើង​ទាំង​គ្រឹះ ហើយ​រថយន្ត​ខ្ទេច​មួយ​ចំហៀង បណ្តាល​អោយ​អ្នក​ជិះ​រង​របួស​បាក់ដៃ​ម្នាក់ ហើយ រថយន្ត​ក៏បាន​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​ខាងឆ្វេង ។ ភ្លាម​ៗ​នោះ អ្នកបើកបរ រួម​ទាំង​អ្នកដំណើរក៏​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​នាំ​គ្នា​ទៅ​មន្ទីរពេទ្យ​បាត់​អស់​។

តាម​ប្រភព​ពី​នគរបាល​មួល​ដ្ឋា​ន​បានអោយ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​ខាងលើ​នោះ ​ត្រូវ​បាន​ម្ចាស់​រួម​ទាំង​មិត្តភក្តិ​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ឡើងមកភ្នំពេញ ទើបតែ​ទិញ​កាលពី​ព្រឹក ដោយសារ​មិន​ហ៊ាន​បើក​ក្នុង​ក្រុង ទើប​ម្ចាស់​ក៏​ជួល​អ្នកបើកបរ​ម្នាក់​ឱ្យ​ជួយ​បើក​ដើម្បី​យក​រថយន្ត​ត្រឡប់​ទៅ​ខេត្ត​វិញ ស្រាប់តែ​ជួប​គ្រោះថ្នាក់​បុក​បង្គោល​ភ្លើង​ខ្ទេច​និង​មាន​អ្នក​រង​របួស​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ខាងលើ​ត្រូវ​បាន​នគរបាល​ចុះ​មក​វាស់វែង​និង​យក​ទៅ​កាន់ ការិយាល័យ​ចរាចរណ៍​ជើង​គោក​ដើម្បី​ធ្វើការ​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

https://s5.kh1.co/__image/w=650,h=379,q=100/7f/7fb3605b236d04653620708cd423fe8f7e4bc4c2.jpg
https://s6.kh1.co/__image/w=650,h=379,q=100/f6/f64800cf0ca857572fd381bec4308cb0972ae7d3.jpg
https://s6.kh1.co/__image/w=650,h=379,q=100/0d/0d50a21d1a7437fe37ca9b9c73d29be4e3388c64.jpg
https://s6.kh1.co/__image/w=650,h=379,q=100/84/84540a1639caa563ebe86f9ab26b5b4d1546784a.jpg

ប្រភពកោះសន្តិភាព

Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T