ប្រិយមិត្ត Imond Pich មកពីទីក្រុងភ្នំពេញ ដែលជាអ្នកតាមដាន និងចូលរួមឆ្លើយសំនួរ ល្បងប្រាជ្ញារបស់ខ្មែរឡូត ជារៀលរាល់សប្តាហ៏ ឥឡូវនោះបានឈ្នះរង្វាន់ក្នុងការឆ្លើយសំនួរ "ល្បងប្រាជ្ញា ៖ ស្វែងរកអ្នកកំពូលឆ្លាត" របស់ ខ្មែរឡូត។ ដោយសារតែប្រិយមិត្ត Imond Pich មានសមត្ថភាព អាចឆ្លើយត្រូវស្ទើរតែគ្រប់ល្បងប្រាជ្ញា ទើប ខ្មែរឡូត សម្រេចផ្តល់រង្វាន់ ឲ្យប្រិយមិត្ត Imond Pich តែម្តង។

ខ្មែរឡូត មានចិត្តសប្បាយរីករាយខ្លាំងណាស់ ចំពោះប្រិយមិត្តទាំងអស់ ដែលបានចូលរួមឆ្លើយកំសាន្ត ជាមួយនឹងល្បងប្រាជ្ញារបស់យើងខ្ញុំ។ ខ្មែរឡូត សូមកោតសរសើរ និងអរគុណចំពោះប្រិយមិត្តយើង ហើយសូមប្រិយមិត្តទាំងអស់ បន្តចូលរួមក្នុងការឆ្លើយសំនួរ ល្បងប្រាជ្ញារបស់យើងខ្ញុំ ដើម្បីទទួលបានចំណេះដឹង និងឪកាសឈ្នះរង្វាន់ផងដែរ។

ខាងក្រោមនេះ គឺជាសំនួរ "ល្បងប្រាជ្ញា ៖ ស្វែងរកអ្នកកំពូលឆ្លាត"

ល្បងប្រាជ្ញា ៖ ស្វែងរកអ្នកកំពូលឆ្លាត


ចូរតាមដានវិធីផ្ទេរទឹក និងអាស៊ីត ដែលធុងទី១ មានទឹក ៧លីត្រ និងធុងទី២ មានអាស៊ីត ៣លីត្រ។

១. ផ្ទេរ ៣លីត្រពីធុងទី១ ទៅធុងទី២ ដោយឲ្យធុងទី២ កើនចំណុះទ្វេដង គឺ ៦លីត្រ

២. ផ្ទេរ ៤លីត្រពីធុងទី២ មកធុងទី១ ដោយឲ្យធុងទី១ កើនចំណុះទ្វេដង គឺ ៨លីត្រ

៣. ផ្ទេរ ២លីត្រពីធុងទី១ មកធុងទី២ ដោយឲ្យធុងទី២ កើនចំណុះទ្វេដង គឺ ៤លីត្រ

បន្ទាប់ពីការផ្ទេរ ៣ដងនេះ គេយកឧបករណ៏មកវាស់ឃើញធុងទាំងពីរ មានកម្រិតអាស៊ីតស្មើគ្នា ហេតុអ្វី?

សំណួរបន្ថែម៖

ចំពោះទឹក ១៤លីត្រ និងអាស៊ីត ៦លីត្រ តើគេនឹងបានលទ្ធផលដូចគ្នាឬទេ? តើប្រិយមិត្តណាអាចរកទំនាក់ទំនងនៃចំណុះទឹក និងអស៊ីត ដែលធានាឲ្យធុងទាំងពីរ មានកម្រិតអាស៊ីតស្មើគ្នា បន្ទាប់ពីការផ្ទេរបីដងនេះ? ប្រិយមិត្តដែលមានចម្លើយល្អជាងគេ គឺជា "អ្នកកំពូលឆ្លាតប្រចាំល្បងប្រាជ្ញារបស់ខ្មែរឡូត"

ខាងក្រោមនេះ គឺជាចម្លើយរបស់ប្រិយមិត្ត Imond Pich ក្នុង "ល្បងប្រាជ្ញា ៖ ស្វែងរកអ្នកកំពូលឆ្លាត" ដែលប្រិយមិត្ត Imond Pich ឆ្លើយបានត្រឹមត្រូវ និងក្បោះក្បាយ៖

សំគាល់៖ បើសិនជាប្រិយមិត្តរូបណា ដែលមិនទាន់បានចូលរួម ឆ្លើយកំសាន្តនូវសំនួរ ល្បងប្រាជ្ញារបស់ខ្មែរឡូត សូមចុចទីនេះដើម្បីចូលរួម

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]