vivo បានប្រកាសបន្តជម្រុញទឹកចិត្តដល់អ្នកលេងហ្គេមក្នុងវគ្គប្រកួតពានរង្វាន់ «PUBG MOBILE Club Open 2019 Fall Split Tournament»!

//s5.kh1.co/d6/d6324e44a04fab3830d38a14499e9e1a60cd1f1e.jpg
បច្ចេកវិទ្យា

 ០៦-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ vivo ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក បានបន្តនៅក្នុងការក្លាយខ្លួនជាម្ចាស់ឧបត្ថម្ភធំជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ប្រកួត «Fall Split of PUBG MOBILE Club Open (PMCO) Global Finals 2019» ដែលនឹងប្រព្រឹត្តិទៅក្នុងខែធ្នូខាងមុខនេះ ហើយក្រុមហ៊ុន vivo ក៏នឹងបន្តផ្តល់ជូននូវស្មាតហ្វូនជាច្រើន ដើម្បីបង្កើននូវថាមពលកាន់តែខ្លាំងក្លាសម្រាប់អ្នកលេងហ្គេមជាច្រើន ដើម្បីអាចទទួលបាននូវជ័យជំនះនៅក្នុងការប្រកួតប្រជែងនេះថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
PUBG MOBILE Club Open 2019
PUBG MOBILE Club Open 2019

រហូតមកដល់ពេលនេះក្រុមហ៊ុន vivo បាននឹងកំពុងតែខិតខំជម្រុញខ្លួនឱ្យក្លាយជាអ្នកនាំមុខគេនៅក្នុងវិស័យហ្គេមអេឡិចត្រូនិច Esports នេះ ដើម្បីផ្តល់ជូននូវបទពិសោធន៍យ៉ាងល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់។ ជាមួយនឹងការសហការគ្នាជាមួយ PUBG MOBILE ដែលជាហ្គេមឈានមុខគេនៅលើស្មាតហ្វូនអភិវឌ្ឍដោយក្រុមហ៊ុន Tencent Games និងក្រុមហ៊ុន PUBG Corporation ដែលមានអ្នកគាំទ្រច្រើនជាង​ 200 លាននាក់លើពិភពលោក ដោយមិនរាប់បញ្ចូលប្រទេសចិន កូរ៉េ និងជប៉ុន នោះគឺជាគន្លឹះមួយដ៏សំខាន់ក្នុងការជម្រុញកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន vivo ក្នុងការនាំយកនូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុត ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកប្រើប្រាស់ជាច្រើនក្នុងភាពជាដៃគូសហការនេះ។

PUBG MOBILE Club Open 2019
PUBG MOBILE Club Open 2019

គួរបញ្ជាក់ថា «PUBG MOBILE Club Open 2019» គ្រោងងធ្វើការបង្ហាញនូវអ្នកប្រកួតអាជីពដ៏ល្អបំផុតទាំង Professional/Semi-Professional នៅទូទាំងពិភពលោក។ នៅក្នុងការប្រកួតដណ្តើមប្រាក់រង្វាន់ដល់ទៅ 1.3 លានដុល្លារអាមេរិក ក្រុមជើងខ្លាំងមកពី 10 តំបន់នៅលើពិភពលោកនឹងធ្វើការប្រកួតគ្នានៅក្នុងព្រឹត្តិការណ៍ Fall Split ដែលនឹងធ្វើឡើងនៅក្នុងខែធ្នូខាងមុខនេះ។

PUBG MOBILE Club Open 2019
PUBG MOBILE Club Open 2019

សូមជំរាបថា ក្រុមហ៊ុន vivo គឺជាម្ចាស់ឧបត្ថម្ភធំសម្រាប់ព្រឹត្តិការណ៍ប្រកួត Spring Splits Tournament កាលពីខែកក្កដា នៅក្នុងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ផងដែរ។ ព្រឹត្តិការណ៍ប្រកួតនេះ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតនៅក្នុងការប្រកួតហ្គេមអេឡិចត្រូនិច ESports។ ការប្រកួតហ្គេម Esports ដ៏ធំបំផុត ដែលមានរយៈពេល 3 ថ្ងៃនេះ គឺមានការចូលរួមពីជើងខ្លាំងជាច្រើននៅទូទាំងពិភពលោកជាមួយនឹងក្រុមជើងខ្លាំង Esports របស់ចិនដែលមានប្រាក់រង្វាន់ខ្ពស់ដល់ទៅ USD180,000 ថែមទៀតផង។ នៅក្នុងនាមជាម្ចាស់ឧបត្ថម្ភនៅក្នុងព្រឹត្តិការណ៍ប្រកួតនេះ ក្រុមហ៊ុន vivo នឹងផ្តល់ជូននូវស្មាតហ្វូនជាច្រើន សម្រាប់ជួយអោយអ្នកលេងហ្កេមជាច្រើនបញ្ចេញនូវទេព្យកោសល្យ និងសមត្ថភាពដ៏ខ្លាំងក្លារបស់ពួកគេនៅក្នុងការប្រកួតវគ្គ «Fall Split of PUBG MOBILE Club Open (PMCO) Global Finals 2019» នេះ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T