ស្តាប់ហើយក្តុកក្តួល! សែម សង្វាត ច្រៀងរៀបរាប់ពីជីវិតខ្លួនក្នុងទ្រនំថ្មី ក្រោយស្ងាត់ពីសិល្បៈរាប់ឆ្នាំ! (មានចម្រៀង)

//s6.kh1.co/0d/0df41e64077eb5ec686013fc93ccb9516b212aed.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពកាលពីឆ្នាំ២០០០ លោកសែម សង្វាត បានស្ងាត់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំមកហើយ ស្របពេលដែលកាលពីពេលថ្មីៗនេះលោកបានលេចមុខ សារជាថ្មីម្តងទៀត ជាមួយនឹងស្ថានភាពជំងឺប្រចាំកាយ ក្រោយស្ងាត់ពីសិល្បៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណឹងស្ថានភាពរបស់លោក បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាអាណិតយ៉ាងខ្លាំង ដែលមិននឹកស្មានថាត្រឹមរយៈពេលដ៏ខ្លីលោកប្រែផ្លាស់ប្តូរលំបាកបែបនេះ មានទាំងជំងឺ និងត្រូវចិញ្ចឹមកូនៗរស់នៅផ្ទះយ៉ាងពិបាក។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ក្រោយដំណឹងរបស់លោកស្ងាត់មួយរយៈពេល ស្រាប់តែពេលនេះបានលេចមុខរបស់លោកសារជាថ្មីម្តងទៀត។

ដោយក្នុងនោះលោកបានបញ្ចេញនូវចម្រៀងមួយបទ ដែលរៀបរាប់ពីជីវិតរបស់ខ្លួន ក្រោមចំណងជើងថា« ជីវិតសែម សង្វាត» យ៉ាងពីរោះ និងពិតជាកម្សត់ខ្លាំងតែម្តង ព្រោះលោករៀបរាប់ពីជីវិតនៅពេលនេះក្នុងចម្រៀងមួយបទធ្វើឲ្យអ្នកគាំទ្រក្តុកក្តួលយ៉ាងខ្លាំង។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្ត ព្រោះថាការបង្ហាញខ្លួន ជាមួយនឹងចម្រៀងលើកនេះពិតជាពីរោះខ្លាំង ទាំងសម្លេង និងទឹកដមលោកមិនផ្លាស់ប្តូរសោះឡើយ ទោះមានជំងឺ ក៏ដូចជាវ័យកាន់តែច្រើនខានច្រៀងយូរយ៉ាងណាក្តី៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

សែម សង្វាត
សែម សង្វាត
សែម សង្វាត
សែម សង្វាត
សែម សង្វាត
សែម សង្វាត
សែម សង្វាត
សែម សង្វាត
សែម សង្វាត ចេញបទថ្មី
សែម សង្វាត ចេញបទថ្មី
សែម សង្វាត
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T