ពិតជាទុក្ខជាន់ទុក្ខមែន! ម្ដាយ និងបងរបស់ នាយ ក្រិប ទើបតែស្លាប់មិនទាន់ប៉ុន្មានផង ពេលនេះ ឪពុកលោក ទទួលមរណភាពទៀត

//s6.kh1.co/c0/c025e597a29a420875821cb6e77c198da778b92e.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅមុននេះបន្តិច បើតាមគណនីហ្វេសប៊ុកផ្លូវការ របស់ពិធីករដ៏មានប្រជាប្រិយភាពលោក ប៉ែន ចំរ៉ុង បានបង្ហោះរូបភាពនិងវីដេអូឃ្លីបខ្លីមួយ នៅលើបណ្ដាញសង្គមពីទុក្ខក្រៀមក្រំរបស់ក្រុមគ្រួសាររបស់តារាកំប្លែងមាឌតូចនាយ ក្រិប ពោរពេញទៅដោយទុក្ខសោកខ្លាំងតែម្ដងដែលម្ដាយរបស់ខ្លួន ទើបតែលាចាកលោក មិនទាន់បានធ្វើបុណ្យមួយរយថ្ងៃផង ស្រាប់តែមានទុក្ខចូលមកជាបន្តបន្ទាប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូឃ្លីបនោះផងដែរ បើតាមការរៀបរាប់របស់នាយ ក្រិប បានឲ្យដឹងថាខ្លួន ពិតជាទុក្ខជាទម្ងន់ ដោយម្ដាយរបស់លោកមិនទាន់ដល់ថ្ងៃធ្វើគម្រប់១០០ថ្ងៃរបស់ម្ដាយផង បងថ្លៃ និងលោកឪពុក ក៏បានទទួលមរណភាពជាបន្តបន្ទាប់គ្នាធ្វើខ្លួន ជួបការលំបាកយ៉ាងខ្លាំងស្ទើតែរកប្រាក់ធ្វើបុណ្យសឹងពុំបាន។

លើសពីនេះទៅទៀតនោះ លោក ប៉ែន ចំរ៉ុង ក៏បានសរសេរនៅលើការបង្ហោះនោះថា៖

«ក្នុងនាមខ្ញុំបាទជាសិល្បករមួយរូបពិតជាមានអារម្មណ៍ក្តុកក្តួលខ្លាំងណាស់ ហើយក៏សូមចូលរួមសោកស្តាយនិងរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារនាយ ក្រិប ដែលពិតជាពិបាកទទួលយកណាស់ បងស្រីទើបស្លាប់ ម្តាយក៏ស្លាប់ទៀតធ្វើបុណ្យ១០០ថ្ងៃមិនទាន់ចប់ស្រួលបួលផងឪពុកក៏ស្លាប់ទៀត ថែមទាំងឥឡូវគ្នាកំពុងទីទាល់ក្រទៀត សូមបងប្អូនអ្នកសិល្បៈ និងទស្សនិកជន ពិសេសគឺលោកស្រីប្រធានសមាគមន៍សិល្បករខ្មែរ បងស្រីចន ច័ន្ទលក្ខិណា មេត្តាចូលរួមជួយគាត់តាមសទ្ធាជ្រេះថ្លា»។

ក្រោយពីបានឃើញបែបនេះហើយគេមានអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងច្រើន បានសម្ដែងអារម្មណ៍ចួលរួមរំលែកទុក្ខ ដ៏សោកសៅនេះគ្រប់គ្នាតែម្ដង។

គួរឲ្យដឹងផងដែរ តារាកំប្លែងនាយ ក្រិប នាពេលកន្លងមកក៏មានប្រជាប្រិយភាពខ្លាំងណាស់ដែលជាមួយនឹងវិស័យខ្សែភាពយន្តធំៗ ថែមទាំងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនខ្លាំងទៀតផង៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

នាយ ក្រិប ពេលចូលរួមសម្ពោធរឿ
នាយ ក្រិប ពេលចូលរួមសម្ពោធរឿ
នាយ ក្រិប ពេលចូលរួមសម្ពោធរឿ
នាយ ក្រិប ពេលចូលរួមសម្ពោធរឿ
នាយ ក្រិប ពេលចូលរួមសម្ពោធរឿ
នាយ ក្រិប ពេលចូលរួមសម្ពោធរឿ
នាយ ក្រិប ពេលចូលរួមសម្ពោធរឿ
នាយ ក្រិប ពេលចូលរួមសម្ពោធរឿ
នាយ ក្រិប និងបងស្រី 
នាយ ក្រិប និងបងស្រី 
នាយ ក្រិប និងបងស្រី 
នាយ ក្រិប និងបងស្រី 
នាយ ក្រិប និងបងស្រី 
នាយ ក្រិប និងបងស្រី 
សំណេររបស់ ប៉ែន ចំរ៉ុង 
សំណេររបស់ ប៉ែន ចំរ៉ុង 
ប៉ែន ចំរ៉ុង
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T