ទីបំផុត Baitoey និងគូស្នេហ៍ ប្រកាសថ្ងៃរៀបការហើយ នៅដើមខែក្រោយ ក្រោយស្រលាញ់គ្នា៧ឆ្នាំ

//s4.kh1.co/30/30160fbc024423043b533324853d902b4704b573.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ភ្ញាក់ផ្អើលខ្លាំងមែនទែន ចំពោះព័ត៌មានមួយនេះ ដោយសារកាលពីពេលថ្មីៗនេះ តាសម្ដែងស្រីស៊ិចស៊ី កញ្ញា Baitoey បានឆ្លើយតបនឹងអ្នកសារព័ត៌មាន នូវសំណួរមួយចំនួនដែលទាក់ទងនឹងទំនាក់ទំនងនាង ក៏ដូចជាការរៀបអាពាហ៍ពិពាហ៍ផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ តារាស្រីរូបស្អាត កញ្ញា Baitoey បានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ បន្ទាប់ពីនាងបានប្រកាសរឿងរៀបការជាមួយមិត្តប្រុសរូបសង្ហា ដែលទាក់ទងមើលចិត្តថ្លើមគ្នាជាង៧ឆ្នាំជាថ្មីម្ដងទៀត បន្ទាប់ពីមានការប្រកាសផ្អាកពិធីមង្គលការម្ដងរួចមកហើយ។

យ៉ាងណាមិញ សម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍មួយនេះ ត្រូវបាន កញ្ញា Baitoey និងគូស្នេហ៍នាង បានជ្រើសរើសយកថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះ គឺជាថ្ងៃពិសេសរបស់ពួកគេ។  ក្នុងនោះនឹងរួមមានការធ្វើពិធីភ្ជាប់ពាក្យ និងពិធីរៀបអាពាហ៍ពិពាហ៍ តាមប្រពៃណីព្រមៗគ្នាក្នុងថ្ងៃតែមួយតែម្តង។

ហើយរីឯគម្រោងការចំណាយលើពិធីដ៏សំខាន់របស់តារាស្រី កញ្ញា Baitoey និងអនាគតស្វាមីរបស់នាងនេះដែរ ក៏ត្រៀមចំណាយយ៉ាងសន្ធឹកសន្ធាប់ដូចដែលការគ្រោងទុកដដែល ហើយពួកគេក៏រំពឹងថាកម្មវិធីមួយនេះ នឹងកើតឡើងយ៉ាងគួរឲ្យរំភើបជាក់ជាមិនខាននោះទេ៕

Baitoey និងអនាគតស្វាមី
Baitoey និងអនាគតស្វាមី
Baitoey
Baitoey
Baitoey និងអនាគតស្វាមី
Baitoey និងអនាគតស្វាមី
Baitoey និងអនាគតស្វាមី
Baitoey និងអនាគតស្វាមី
Baitoey និងអនាគតស្វាមី
Baitoey និងអនាគតស្វាមី
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T