ស្ងាត់ៗ បេប៊ី បង្ហាញមុខធ្វើជាតារាចម្រៀងផ្លូវការក្នុងផលិតកម្មថោន (មានចម្រៀង)

//s4.kh1.co/c2/c273e3037b02086f3fba16e2209c1f2cc3072b74.jpg
តារា & កម្សាន្ដ

 ០១-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពីបាត់មុខ មិនបានចេញបទចម្រៀងអស់មួយរយៈធំ ស្រាប់តែម្សិលមិញនេះ តារាចម្រៀង ក៏ដូចជាពិធីការិនីកញ្ញា បេប៊ី បានបង្ហាញមុខ ជាផ្លូវការធ្វើជាតារាចម្រៀងប្រចាំផលិតកម្មថោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ សម្រាប់ការស្វាមគន៍នៅក្នុងផលិតកម្មថោននេះ ផលិតកម្មបានបញ្ចេញបទចម្រៀងសម្រាប់តារាស្រីរូបនេះចំនួនមួយបទមានចំណងជើងថា “Be Me” ដែលជាបទចម្រៀងចង្វាក់ញាក់ កន្ត្រាក់អារម្មណ៍ ស្តាប់ទៅពិតជាពីរោះនិងទាក់ទាញខ្លាំងមែនទែន។

ទោះជាយ៉ាងណាក្តី​សម្រាប់ការបង្ហាញមុខ ជាតារាផ្លូវការប្រចាំផលិតកម្មថោននេះដែរ កញ្ញា បេប៊ី បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ព្រោះថាកន្លងមករូបនាងគឺជាតារាឯករាជ្យ គ្មានជ្រកក្រោយផលិតកម្មណាមួយនោះទេ។

គួររម្លឹកដែរថា មុនពេលឈានជើងចូលក្នុងផលិតកម្មថោន កញ្ញា បេប៊ី ធ្លាប់សាងប្រជាប្រិយភាពជាមួយបទចម្រៀង Original ល្បីៗជាច្រើន ដូចជាបទ “បូតសណ្តែង” និងបទ “អំណាចលុយ” ជាដើម។ ហើយសម្រាប់ការបង្ហាញមុខជាតារាផលិតកម្មថ្មីពេលនេះ មហាជនជាច្រើនកំពុងតែរង់ចាំមើលថា តើប្រជាប្រិយភាពរបស់នាងនឹងមានសន្ទុះ ជាងធ្វើជាតារាចម្រៀងឯករាជ្យកម្រិតណានោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ ចង់ដឹងបទថ្មីលើកដំបូងក្នុងផលិតកម្មថោនរបស់ បេប៊ី ឡូយនិងពីរោះបែបណា តោះទស្សនាវីដេអូខាងក្រោម៖

បេប៊ី
បេប៊ី
បេប៊ី
បេប៊ី
បេប៊ី
បេប៊ី
Be Me
Be Me
បេប៊ី
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T