ហេតុតែជាតារាប្រុសរូបសង្ហា សូម្បីតែ ខាត់ វ៉ៃហាំង ទៅប្រកួតបាល់ក៏មានហ្វេនមកគាំទ្រច្រើនដែរ!

//s6.kh1.co/b2/b260f6a9286164d4c83f72bae6864d2d54044224.jpg
តារា & កម្សាន្ដ

 ៣០-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ លោក ខាត់ វ៉ៃហាំង គឺជាតារាសម្ដែងប្រុសមួយរូប ដែលទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រយុវវ័យជាច្រើននាពេលបច្ចុប្បន្ននេះ មិនថាតែក្នុង ឬក្រៅស្រុកនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាប្រុសកូនកាត់រូបនេះ មិនត្រឹមតែទទួលបានការគាំទ្រទៅលើសមត្ថភាព នៃការសម្ដែងរបស់លោកប៉ុណ្ណោះទេ សូម្បីតែរូបសម្បត្តិដ៏ស្រស់សង្ហារបស់លោក ក៏បានឆក់យកបេះដូងអ្នកគាំទ្រយុវវ័យមិនតិចនាក់នោះឡើយ។

ជាក់ស្ដែង កាលពីយប់មិញនេះ បើផ្អែកតាមរយៈការបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក វ៉ៃហាំង ជុំវិញនឹងការប្រកួតបាល់ទាត់ជាមួយនឹងតារាប្រុសជាច្រើនរូបទៀតនោះ (ការប្រកួតមិត្តភាពរវាង តារាកម្ពុជា និង តារាថៃ ក្នុងការប្រមូលនិធិជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា) ក៏បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកគាំទ្រលោកជាច្រើនផងដែរ។

ក្នុងនោះ គេសង្កេតឃើញ មានបណ្ដាអ្នកគាំទ្រមិនតិចនោះទេ បានចូលរួមលើកទឹកចិត្តលោក ខាត់ វ៉ៃហាំង ដោយផ្ទាល់ ដែលមើលទៅពិតជារំភើបខ្លាំងមែនទែន ជាមួយនឹងស្លាកឈ្មោះធំៗរបស់លោក។

ទាំងនេះស្ដែងឲ្យឃើញថា តារាសម្ដែងប្រុសរូបសង្ហាដ៏មានប្រជាប្រិយភាពរូបនេះ មានអ្នកគាំទ្រច្រើនមិនចាញ់តារាប្រុសដទៃ ក៏ដូចជាតារានាប្រទេសជិតខាងនោះទេ ដែលជាហេតុធ្វើឲ្យរូបលោក សើចញញឹមបិទមាត់មិនជិតតែម្តង៕

ទស្សនារូបភាពខាងក្រោម៖ 

ខាត់ វ៉ៃហាំង 
ខាត់ វ៉ៃហាំង 
ខាត់ វ៉ៃហាំង 
ខាត់ វ៉ៃហាំង 
ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ 
ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ 
ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ 
ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ 
ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ 
ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ 
ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ 
ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ 
ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ 
ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ 
ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ 
ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ 
ខាត់ វ៉ៃហាំង 
ខាត់ វ៉ៃហាំង 
ខាត់ វ៉ៃហាំង 
ខាត់ វ៉ៃហាំង 
ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ 
ខាត់ វ៉ៃហាំង និងអ្នកគាំទ្រ 
ខាត់ វ៉ៃហាំង
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T