មានឆ្កែញីមួយក្បាល ជាសត្វចិញ្ចឹមរបស់ជនជាតិអង់គ្លេសម្នាក់ ដែលគាត់បានយកវាមកចិញ្ចឹមពេលដែលអាយុ២ឆ្នាំ រហូតមកដល់ពេលនេះ ឆ្កែមួយក្បាលនេះមានអាយុ២២ឆ្នាំហើយ។

កាលពីឆ្នាំ ១៩៩៣ អ្នកស្រី Mark Barsby បានយកវាពី Jack Russell មកចិញ្ចឹមដែលពេលនោះ វាមានអាយុទើបតែ២ឆ្នាំប៉ុណ្ណោះ។ កន្លងអស់រយៈពេល ២០ឆ្នាំហើយ ឆ្កែមួយក្បាលនេះនៅតែមានកំលាំងធម្មតា។ យោងតាមប្រពភព័ត៌មាន ដែលយកមកពីអ្នកជំនាញ បានអះអាងថា បើគិតពីអាយុរបស់ឆ្កែនេះ ទៅនឹងមនុស្សយើងវិញ គឺវាស្មើនឹង ១០០ឆ្នាំនៃមនុស្សហើយ ព្រោះ១ឆ្នាំនៃអាយុឆ្កែ ស្មើនឹង៧ឆ្នាំនៃ អាយុរបស់មនុស្ស គឺគេគិតទៅតាមរយៈពេលនៃ ការបង្កកំណើតកូន របស់មនុស្ស និងឆ្កែ ហើយក៏ទទួលបានលទ្ធផលនេះមក។ អ្នកស្រី Barsby មានប្រសាសន៍ថា គាត់តែងតែនាំវាដើរលេងនៅជាយក្រុង ហើយក្នុងមួយជីវិតរបស់វាគឺមិនដែលស៊ីចំនីឆ្កែនោះទេ ព្រោះវាមិនចង់ស៊ី។

ដំបូងឡើយគាត់ក៏បានសាកល្បងយកចំនីឆ្កែឲ្យវាស៊ីដែរ តែមិនមិនព្រមស៊ី ទើបគាត់ធ្វើម្ហូបផ្សេងឲ្យវាវិញ។ ម្ហូបដែលឆ្កែនេះចូលចិត្តបំផុតគឺសាច់មាន់អាំង និងដំឡូងបំពង ក៏ប៉ុន្ដែចំពោះម្ហូបផ្សេងក៏វាស៊ីដែរ។ អ្នកស្រី Barsby មិនដែលគិតថាឲ្យរបស់សំណល់ដល់ឆ្កែរបស់គាត់ស៊ីនោះទេ គាត់តែងតែធ្វើម្ហូបពិសេសបន្ថែមសំរាប់ឆ្កែរបស់គាត់ ហើយឆ្កែរបស់គាត់ស៊ីអាហារមុនគេបង្អស់ ក្នុងក្រុមគ្រួសាររបស់គាត់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះសត្វឆ្កែ? តើប្រិយមិត្តធ្លាប់គិតថា សត្វឆ្កែក៏ជាសមាជិកមួយក្នុងក្រុមគ្រួសាររបស់អ្នកដែរ ឬ ទេ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]