ប្រពៃណាស់! ទោះធ្លាក់ខ្លួន តែនាយតាក់ស៊ី នៅតែទទួលបានភាពកក់ក្តៅពីអ្នករួមការងារ

//s6.kh1.co/58/584a4d39fa6f7f34a0aabdb457e44f5e89f33e4a.jpg
តារា & កម្សាន្ដ

 ២៩-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ តារាកំប្លែងដ៏មានប្រជាប្រិយភាពនាយតាក់ស៊ី មានបញ្ហាកើតឡើងលើលោកផ្ទួនៗ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាអាណិត ដល់រូបលោកយ៉ាងខ្លាំង ដែលធ្លាប់តែធ្វើឲ្យមហាជនសើចសប្បាយតែពេលនេះ បែរជាធ្លាក់ខ្លួន ដោយសារជំងឺប្រចាំកាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបីជាមានបញ្ហាបែបណាក្តី តារាប្រុសរូបនេះ នៅតែទទួលបាននូវការលើកទឹកចិត្តពីបណ្តាអ្នកគាំទ្រ ក៏ដូចជាមិត្តរួមការងារ ដែលបានហៅចូលសម្តែងឡើងវិញ ខណៈអ្វីៗក៏គ្មានសល់នៅក្នុងខ្លួនផងនោះ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកតា វ៉ិចទ័រ អ្នកដឹកនាំសម្តែងនៅក្នុងក្រុមកំប្លែងមួយនេះ បានធ្វើការបង្ហាញនូវរូបភាពជាច្រើនសន្លឹក ជាមួយនឹងសកម្មភាពយ៉ាងគួរឲ្យសរសើរក្នុងពិធីក្រុងពាលីមុនពេលសម្តែង ក្រោមវត្តមានរបស់នាយតាក់ស៊ី។ ដោយក្នុងនោះលោកបានបង្ហាញកាយវិការស្រលាញ់អាណិត និងមិនបោះបង់ចោលគ្នានៅពេលដែលកំពុងជួបបញ្ហានោះទេ មានតែហៅមកថតរួមការងារជាមួយគ្នាវិញ។

បន្ថែមពីនេះលោកក៏បានបង្ហាញសារយ៉ាងគួរឲ្យសរសើរថា៖

«ថ្នាក់ដឹកនាំCBSនិងរូបបងក៏ដូចជាបងប្អូនក្រុមកំប្លែង​CBS​មិនភ្លេចប្អូនទេ តាក់សុី។សំខាន់ប្អូនត្រូវចេះថែរក្សាសុខភាពរបស់ប្អូន»៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយតាក់ស៊ី
នាយតាក់ស៊ី
នាយតាក់ស៊ី
នាយតាក់ស៊ី
នាយតាក់ស៊ី ទទួលបានភាពកក់ក្តៅពីអ្នករួមការងារ

Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T