ទើបឃើញបង្ហោះរូបស្វីតៗជាមួយគ្នាសោះ តែមកមើលសកម្មភាពក្រៅឆាក និសា និងហ្សូណូវិញ ទើបដឹងថាកំប្លែងប៉ុណ្ណា (មានវីដេអូ)

//s4.kh1.co/94/94d9ac4028a19c040e0b435bb1d2d00fcdceb188.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីព្រឹកមិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន ព្រោះឃើញតារាស្រីរូបនេះ បង្ហោះរូបជាមួយលោក ហ្សូណូ យ៉ាងស្វីត បង្ហាញពីការងារថតបទចម្រៀងថ្មីរបស់ពួកគេ ដែលនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទន្ទឹមនឹងភាពភ្ញាក់ផ្អើល ជាមួយរូបភាពស្វីតៗរបស់អ្នកទាំងពីរ ស្រាប់តែប៉ុន្មានម៉ោងក្រោយមក អ្នកនាង សុគន្ធ និសា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្តងទៀត បន្ទាប់ពីឃើញនាងបង្ហោះវីដេអូឃ្លីបខ្លីមួយ បង្ហាញពីសកម្មភាពថតបទថ្មីជាមួយលោកហ្សូណូ។

ក្នុងនោះដែរ អ្នកគាំទ្រ ពិតជាទប់សំណើចមិនបាននោះទេ ក្រោយពីឃើញវីដេអូឃ្លីបនោះ ព្រោះថាកាលពីព្រឹកមិញអ្នកទាំងពីរទើបបង្ហោះរូបភាពយ៉ាងស្វីតជាមួយគ្នាសោះ ស្រាប់តែពេលនេះ ឃើញពួកគេបង្ហាញកាយវិកាកំប្លែងៗក្នុងវីដេអូទៅវិញ ពិតជាធ្វើឲ្យអ្នកគាំទ្រសើចស្ទើរតែចុកពោះទៅហើយ។

ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងនៅឡើយនោះទេថា អ្នកទាំងពីរកំពុងតែថតបទចម្រៀងអ្វី ក៏ប៉ុន្តែក្រោយពីឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន កំពុងតែទន្ទឹងចាំមើលបទថ្មីនេះ ព្រោះថាបទនេះ ប្រាកដជាមានកាយវិកាផ្អែមល្ហែមជាងនេះមិនខាននោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបនិសាទើបបង្ហោះជាមួយ ហ្សូណូ
រូបនិសាទើបបង្ហោះជាមួយ ហ្សូណូ
រូបនិសាទើបបង្ហោះជាមួយ ហ្សូណូ
រូបនិសាទើបបង្ហោះជាមួយ ហ្សូណូ
សកម្មភាពក្រៅឆាក
សកម្មភាពក្រៅឆាក
សកម្មភាពក្រៅឆាក
សកម្មភាពក្រៅឆាក
ហ្សូណូសុគន្ធ និសា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T