សុខ ស្រីនាង រំភើបរហូតដល់ស្រក់ទឹកភ្នែក នៅពេលឃើញបែបនេះ...! (មានវីដេអូ)

//s4.kh1.co/68/68a826f0125d0466a11d0a1d7d1e2296680267a4.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានធ្វើការជម្រុះវគ្គដំបូង បានគ្រប់ ៥ ទីតាំង ដែលបានកំណត់រួចរាល់ហើយ។ រឹតតែពិសេសនៅទីតាំងភ្នំពេញដែលជាទីតាំងវគ្គជម្រុះដំបូងចុងក្រោយនោះ គឺពិតជាមានភាពគគ្រឹកគគ្រេងយ៉ាងអស្ចារ្យតែម្តងដោយមានការចូលរួមពីសំណាក់ប្អូនៗកុមារយ៉ាងច្រើនលើសពីការរំពឹងទុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងគណៈកម្មការ សុខ ស្រីនាង បានរភើបរហូតដល់ស្រក់ទឹកភ្នែកចំពោះវត្តមានប្អូនៗកុមារយ៉ាងច្រើនកុះករដែលបានចូលរួមក្នុងកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior រដូវកាលទី១ នេះ។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយដែលអ្នកនាង សុខ ស្រីនាង បានក្តោបតំណែងធំជា គណៈកម្មការក្នុងការប្រលងចម្រៀងលំដាប់ពិភពលោកបែបនេះ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់ម្ចាស់បទ ‘‘ហត់ទេស្រលាញ់គេម្នាក់ឯង’’ នេះអន្ទះសារចង់ឲ្យការចាក់ផ្សាយនៅលើទូរទស្សន៍នៃកម្មវិធីប្រឡងនេះឲ្យបានកាន់តែឆាប់ៗបំផុត។

កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទី១នេះ ទទួលបានការឧបត្ថម្ភផ្ដាច់ មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP៕

សុខ ស្រីនាង
សុខ ស្រីនាង
សុខ ស្រីនាង ក្នុងកម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior
សុខ ស្រីនាង ក្នុងកម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior
  កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior
  កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior
វីដេអូ
សុខ ស្រីនាង
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T