តារាម៉ូដែលស្រីរបស់ប្រទេសចិន ដែលមានសម្រស់ស្រស់ស្អាត ស៊ិចស៊ី និងមានជើងវែងស្រលូនស្អាត Giny Guo Ting បានបញ្ចេញរូបថតថ្មីរបស់ខ្លួន ជាមួយនឹងការថតរូប ដ៏ស៊ិចស៊ី ថែមទាំងបង្ហាញរាងដ៏ស្រស់ស្អាត របស់នាងទៀតផង។

តារាម៉ូដែលស្រីវ័យក្មេង Giny Guo Ting កើតនៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩២ មានទំងន់ ៥៣គីឡូក្រាម មានកំពស់ ១ម៉ែត្រ និង៧០សង់ទីម៉ែត្រ មកពីទីក្រុងសៀងហ៊ៃ ប្រទេសចិន។ តារាស្រីរូបនេះ គឺគេតែងតែហៅឈ្មោះនាងថា Giny ដែលនាងមានឈ្មោះល្បីល្បាញ មិនចាញ់តារាម៉ូដែលដ៏ទៃទៀតប៉ុន្មានទេ ហើយនាងថែមទាំង មានឈ្មោះល្បីនៅក្នុងកម្មវិធី “ChinaJoy Show Girl” របស់ប្រទេសចិនផងដែរ។

ដូចគ្នានេះដែរ នាងមិនត្រឹមតែជាតារាម៉ូដែលវ័យក្មេង មួយរូបនោះទេ នាងថែមទាំងជាតួឯកស្រី នៅក្នុងខ្សែភាពយន្តរបស់ប្រទេសចិនផងដែរ។

យ៉ាងណាម៉ិញ នៅក្នុងរូបថតថ្មីរបស់នាង គឺនាងបានថតបង្ហាញនូវ សម្រស់ដ៏ស្រស់ស្អាត ជាមួយជើងដ៏វែងស្រលូន គួរឲ្យស្រលាញ់ និងបង្ហាញឲ្យឃើញនូវភាពស៊ិចស៊ី ដ៏អស្ចារ្យរបស់នាងផងដែរ។



















ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]