ថ្មី! ឈុតវប្បធម៌ពី សូហ្វីយ៉ា សំអាងការ ច្នៃឡើងតាមក្បាច់ប្រាសាទតាព្រហ្មយ៉ាងស្រស់ស្អាត ហើយថតបង្ហាញដោយម្ចាស់សំអាងការផ្ទាល់ថែមទៀត!

//s5.kh1.co/d4/d484256797da68688ec4dcba4fab06806fddacc0.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តមួយចំនួនធ្លាប់បានដឹងរួចមកហើយថាអ្នកនាង សូហ្វីយ៉ា គឺជាអ្នកជំនួញវ័យក្មេងម្នាក់ ដែលធ្លាប់បានទទួលនូវភាពជោគជ័យលើអាជីវកម្មរបស់ខ្លួនជាច្រើន មិនថា ហាងសាឡន ឬជាការលក់ផលិតផលថែរក្សាសម្រស់បុរសនារីជាច្រើនមុខនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវ័យត្រឹមតែ ៣១ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអ្នកនាង សូហ្វីយ៉ា មានសមត្ថភាពពង្រីកអាជីវកម្មជាច្រើននៅក្នុងដៃ មិនថាជាម្ចាស់ហាងលក់គ្រឿងថែរក្សាសម្ផស្ស Sofiya Brand ឬ ហាងសាឡននោះទេ គឺតែងតែទទួលបាននូវការគាំទ្រ និងទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជននៅក្នុងស្រុកជាច្រើននាក់។

  អ្នកនាង សូហ្វីយ៉ា
  អ្នកនាង សូហ្វីយ៉ា

ហើយថ្មីៗនេះដែរ ម្ចាស់អាជីវកម្មរូបស្អាតម្នាក់នេះ ក៏បានបង្កើតនូវមុខជំនួញថ្មីរបស់ខ្លួនមួយទៀត ដែលរំពឹងថានឹងមានអ្នកគាំទ្រខ្លាំងមិនចាញ់មុខជំនួញផ្សេងឡើយ នោះគឺសំអាងការ សូហ្វីយ៉ា ដែលមានសេវាកម្មយ៉ាងសម្បូរបែបដូចជា សំអាងការបែបសម័យ បែបប្រពៃណីខ្មែរ ពិធីការ អាចារ្យ ភ្លេងសម័យ ភ្លេងខ្មែរ រៀបចំគេហដ្ឋានសម្រាប់គ្រប់កម្មវិធី រៀបចំផ្កាស្រស់សម្រាប់កម្មវិធីផ្សេងៗ ព្រមទាំងមានទទួលថតរូប និងថតវីដេអូសម្រាប់គ្រប់កម្មវិធីជូនលោកអ្នកមិនឱ្យខកបំណងឡើយ។

បន្ថែមពីលើនេះទៀត គេឃើញថា សូហ្វីយ៉ា សំអាងការ ថ្មីនេះ មិនទាន់បើកបានប៉ុន្មានផង ថៅកែស្រីស្រស់ស្អាតក៏បានចេញមុខថតឈុតវប្បធម៌ដោយខ្លួនឯងផ្ទាល់តែម្តង ជាមួយនឹងឈុតសម្លៀកបំពាក់ច្នៃថ្មី ដែលមានការច្នៃរូប និងក្បូរក្បាច់រចនាពីប្រាសាទតាព្រហ្ម ដែលមើលទៅស្រស់ស្អាត ប្លែក ទាក់ភ្នែកខុសពីគេចំពោះទឹកដៃនៃការច្នៃម៉ូតក្នុងឈុតមួយនេះផងដែរ។

ឈុតវប្បធម៌ម៉ូតប្រាសាទតាព្រហ្មរបស់ សូហ្វីយ៉ា សំអាងការ
ឈុតវប្បធម៌ម៉ូតប្រាសាទតាព្រហ្មរបស់ សូហ្វីយ៉ា សំអាងការ

ម្ចាស់សំអាងការអ្នកនាង សូហ្វីយ៉ា ក៏បានឱ្យដឹងថា ជាមួយនឹងការច្នៃម៉ូតចេញពីប្រាសាទតាព្រហ្មនេះ គឺក្នុងគោលបំណងលើកស្ទួយវប្បធម៌ខ្មែរយើងឱ្យបានទូលំទូលាយជាងមុន តាមរយៈពិធីមង្គលការរបស់គូស្វាមីភរិយាថ្មី ហើយចំពោះកូនក្រមុំក៏អាចគ្រងឈុតនេះនៅថ្ងៃមង្គលការរបស់ខ្លួនបានយ៉ាងស្រស់ស្អាតផងដែរ ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងម៉ូតសម្លៀកបំពាក់ថ្មីៗជាច្រើនម៉ូតទៀត ដែលសុទ្ធតែជាម៉ូតច្នៃប្រឌិតថ្មីទាន់សម័យកាលបច្ចុប្បន្ននេះ។

ដូច្នេះប្រសិនបើលោកអ្នក ដែលជិតរៀបអាពាហ៍ពិពាហ៍ និងមានបំណងចង់ជ្រើសរើសឈុតច្នៃម៉ូតលើកស្ទួយវប្បធម៌ខ្មែរយើង សូមកុំភ្លេចជ្រើសយកនូវសេកម្មដ៏ល្អ និងរហ័សទាន់ចិត្តពីសូហ្វីយ៉ា សំអាងការ ដែលមានទីតាំងនៅផ្ទះលេខ ៤៧-៤៩ ផ្លូវ ១០០៣ (ផ្លូវចូលផ្សារទំនើប អ៊ីអន2 ទល់មុខផ្សារម៉ាក្រូ) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងទូរស័ព្ទលេខ 012 800050 016 682288 ឬហ្វេសប៊ុក សូហ្វីយ៉ា សំអាងការ

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T