ធ្លាប់ដឹងអត់ថា ក្រុមKpop ណាខ្លះ ទទួលបានភាពជោគជ័យ លើការវាយលុកទីផ្សារបរទេស?

//s5.kh1.co/dd/ddecc2b615c5dac38a154d8cdd6460f03c12e352.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ នេះជាលើកទីមួយហើយ ដែលប្រជាប្រិយភាពរបស់ក្រុមចម្រៀង Kpop ទូទាំងពិភពលោក ត្រូវបានគេវាយតម្លៃ នៅលើបណ្ដាញអ៊ីនធើណែត បន្ទាប់ពីមនុស្សជាច្រើន ទទួលស្គាល់ថា Kpop គឺពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង នៅលើពិភពលោក ក្នុងពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Fandom Lab Blip បានធ្វើការវិភាគអំពីរឿងនេះ ដោយផ្អែកទៅលើការចុចស្វែងរក ឈ្មោះរបស់ក្រុមចម្រៀងកូរ៉េនីមួយៗ នៅតាមបណ្ដាប្រទេសផ្សេងៗលើពិភពលោក ក៏ដូចជាទិន្នន័យពីការចូលមើលវីដេអូចម្រៀង នៅលើយូធូបផងដែរ។

ក្នុងទិន្នន័យបានបង្ហាញថា ក្រុមចម្រៀង Kpop ដែលទទួលបានភាពជោគជ័យលើការវាយលុកទីផ្សាបរទេសមានដូចជា ក្រុម BTS ក្រុម BLACKPINK ក្រុម TWICE ក្រុម MOMOLAND និងក្រុម EXO។

ដើម្បីជ្រាបកាន់តែច្បាស់ថា តើក្រុមចម្រៀងណា ទទួលបានប្រជាប្រិយភាពខ្លាំងបំផុត នៅតាមបណ្ដាប្រទេសនីមួយៗ?

តោះមកទស្សនា Kpop World Map ខាងក្រោម ៖

រូបភាព Kpop World Map
រូបភាព Kpop World Map
រូបភាព Kpop World Map
រូបភាព Kpop World Map
រូបភាព Kpop World Map
រូបភាព Kpop World Map

១. ក្រុមចម្រៀង BTS

ទទួលបានប្រជាប្រិយភាពខ្លាំង ទូទាំងពិភពលោក ដែលក្នុងនោះ ប្រទេសដែលទទួលបានប្រជាប្រិយភាពខ្លាំងបំផុតគឺនៅប៉ែកអាមេរិកខាងជើង និងអឺរ៉ុប រួមមានប្រទេសប៉េរូ បារាំង អង់គ្លេស អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។

រូបភាព BTS
រូបភាព BTS

២. ក្រុមចម្រៀង BLACKPINK

ទទួលបានប្រជាប្រិយភាពខ្លាំង នៅតាមប្រទេសប៉ែកអាស៊ីអាគ្នេយ៍មួយចំនួនដូចជា ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសកំណើតរបស់សមាជិកក្រុម Lisa គឺប្រទេសថៃ។

រូបភាព BLACKPINK
រូបភាព BLACKPINK

៣. ក្រុមចម្រៀង Twice

ទទួលបានប្រជាប្រិយភាពខ្លាំងបំផុត គឺនៅក្នុងប្រទេសេជប៉ុន និងកូរ៉េផ្ទាល់តែម្ដង។

រូបភាព Twice
រូបភាព Twice

៤. ក្រុមចម្រៀង MOMOLAND

ពួកគេគឺជាក្រុមដែលមានប្រជាប្រិយបំផុត នៅក្នុងប្រទេសវៀតណាម។ MOMOLAND ធ្លាប់បានធ្វើការងារស្ម័គ្រចិត្ត អស់រយៈពេលជាច្រើនថ្ងៃ នៅកំឡុងពេលបង្ហាញខ្លួនដំបូង ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃការិយាល័យទទួលជំនួយផ្ទាល់ ពីមូលនិធិសកល NGO សម្រាប់គម្រោងអភិវឌ្ឍន៍អន្តរជាតិ។

រូបភាព MOMOLAND
រូបភាព MOMOLAND

៥. ក្រុមចម្រៀង Super Junior

ពួកគេត្រូវបានគេសន្និដ្ឋានថា ជាក្រុមដែលមានប្រជាប្រិយបំផុតនៅម៉ិកស៊ិក។

រូបភាព Super Junior
រូបភាព Super Junior
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T