បេនីយ៉ាំង ទម្លាយរឿងពិត ពីមុនមិនហ៊ាន សូម្បីមើលមុខខ្លួនឯង ក្រោយមានបញ្ហាច្រមុះ! (មានវីដេអូ)

//s5.kh1.co/1c/1ce468b6a0d97ef18c441dde5c9a7eeef1b6ac02.jpg
តារា & កម្សាន្ដ

 ២៥-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីកញ្ញាបេនីយ៉ាំង កំពុងតែធ្វើការឆ្លងកាត់ការវះកាត់ នៅក្រៅប្រទេស ដែលស្ថិតក្នុងបន្ទប់អុកស៊ីសែន៦ម៉ោង បន្ទាប់ពីបានធ្វើការវះកាត់រួច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលនេះដែល ស្ថានភាពរបស់នាងបានធូរស្បើយហើយ ដែលតារាស្រីរូបនេះបានធ្វើការLive វីដេអូពីមន្ទីរពេទ្យក្រៅប្រទេសដោយផ្ទាល់ ដែលបានធ្វើការអរគុណដល់អ្នកគាំទ្រ បានលើកទឹកចិត្ត និងធ្វើការជូនពរ ក្នុងការវះកាត់ជោគជ័យលើកនេះ។

ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះក៏បានធ្វើការទម្លាយពីអារម្មណ៍ពិតដែលនាងធ្លាប់មានពីមុន ស្របពេលដែលខ្លួនបានផ្លាស់ប្តូរខ្លាំង ក្រោយត្រូវមានបញ្ហាច្រមុះដែលត្រូវឆ្លងកាត់ការព្យាបាលជាច្រើនដង។ ដោយក្នុងនោះនាងបាននិយាយថា កាលពីមុននៅពេលដែលមានបញ្ហាបែបនេះ នាងមិនហ៊ានសូម្បីតែមើលមុខខ្លួនឯងនោះទេ ព្រោះមើលទៅប្លែកខុសពីធម្មតា។

យ៉ាងណាមិញបើតាមការៀបរាប់របស់នាង ច្រមុះរបស់នាងមានផ្លែ ដែលត្រូវវះកាត់ចេញ ស្របពេលដែលពីមុននាងបានឆ្លងកាត់ការវះកាត់បែបនេះច្រើនពេក រីឯឆ្អឹងត្រចៀក ចឹងជំនីជាច្រើនកន្លែង ក៏បានយកមកវះកាត់ដើម្បីបន្ថែមច្រមុះដែរ។ តែទោះជាយ៉ាងណាក្តីបណ្តាអ្នកគាំទ្រ ក៏បាននាំគ្នាអបអរនៅក្នុងការវះកាត់ជោគជ័យពេលនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង 
បេនីយ៉ាំង ពេលវះកាត់
បេនីយ៉ាំង ពេលវះកាត់
បេនីយ៉ាំង ពេលវះកាត់
បេនីយ៉ាំង ពេលវះកាត់
បេនីយ៉ាំង ពេលវះកាត់
បេនីយ៉ាំង ពេលវះកាត់
បេនី យ៉ាំង
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T