ហេតុតែជាតារាមានប្រជាប្រិយភាព ទោះបី សុខ សីឡាលីន មិនធ្វើខួបកំណើតក៏ទទួលបានការជូនពរ និងកាដូពេញដៃដែរ!

//s6.kh1.co/22/221e9f3971186a9a5627590836157ccfaa31cd05.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការរបស់សិល្បករ-សិល្បការិនី ដែលជាតារាចម្រៀងប្រុសស្រីច្រើនរូបបានបង្ហោះសារជូនពរ ទៅកាន់តារាចម្រៀងស្រីកញ្ញ សុខ សីឡាលីន ក្នុងថ្ងៃខួបកំណើតរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា ស្ទើរតែគ្រប់តារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស បានសម្ដែងអារម្មណ៍យកចិត្តទុកដាក់យ៉ាងស្និទ្ធស្នាល ជាមួយនឹងកញ្ញា សុខ សីឡាលីន រហូតធ្វើឲ្យតារាចម្រៀងស្រីរូបនេះ ធ្វើការ Live Video នៅលើបណ្ដាសង្គមបង្ហាញពីអារម្មណ៍ដ៏រំភើបចិត្តរបស់ខ្លួន ក៏ដូចជាការថ្លែងអំណរគុណដល់គ្រប់គ្នា ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង។

បន្ថែមលើនេះ អ្វីដែលធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ លើសពីនេះទៅទៀតនោះ គឺកញ្ញា សុខ សីឡាលីន មិនបានរៀបចំធ្វើកម្មវិធីខួបកំណើតធំដុំនោះទេ ដោយគ្រាន់តែមានការទទួលទានអាហារជាមួយនឹងគ្រួសារ ក៏ដូចជាបងប្អូនសាច់ញាតិតែប៉ុណ្ណោះ ប៉ុន្តែនាងទទួលបានកាដូអនុស្សាវរីយជាច្រើនពីគ្រប់គ្នា៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នាណា៖

សុខ សីឡាលីន 
សុខ សីឡាលីន 
សុខ សីឡាលីន 
សុខ សីឡាលីន 
សុខ សីឡាលីន 
សុខ សីឡាលីន 
សុខ សីឡាលីន 
សុខ សីឡាលីន 
សុខ សីឡាលីន 
សុខ សីឡាលីន 
សុខ សីឡាលីន និង កាដូ  
សុខ សីឡាលីន និង កាដូ  
កាដូរបស់ សុខ សីឡាលីន 
កាដូរបស់ សុខ សីឡាលីន 
កាដូរបស់ សុខ សីឡាលីន 
កាដូរបស់ សុខ សីឡាលីន 
កាដូរបស់ សុខ សីឡាលីន 
កាដូរបស់ សុខ សីឡាលីន 
សុខ សីឡាលីន
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T