ពន្លកថ្មី Daehwi ហ៊ាននិយាយចំៗថា BLACPINK និង BTS គឺជាអ្នកបើកផ្លូវឲ្យ Kpop ជំនាន់ក្រោយ!

//s6.kh1.co/b6/b67f778e9b55e23f14813908cfb601f29e40825a.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីអំឡុងពេលចូលរួមនៅក្នុងកម្មវិធីប្រគំតន្រ្តី «KCON LA 2019» នៅឯទីក្រុង Los Angeles សហរដ្ឋអាមេរិក តារាចម្រៀងប្រុសចំណូលថ្មី កំពុងមានប្រជាប្រិយភាពលោក Daehwi សមាជិកក្រុម AB6IX ត្រូវបានជ្រើសរើសធ្វើជាពិធីករនៅក្នុងកម្មវិធីនេះ ហើយក្នុងនោះផងដែរ លោកជាមួយនឹងមិត្តរួមក្រុមរបស់លោកក៏បាន មានឱកាសសម្ភាសន៍ផ្ទាល់មាត់ ឲ្យសាព័ត៌មានក្នុងស្រុកមួយ ដែលមានឈ្មោះថា KTLA5 ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅក្នុងកិច្ចសម្ភាសន៍នោះ Daehwi បាននិយាយថា 

«កម្មវិធីប្រគុំតន្រ្តី KCON គឺប្រៀបបីដូចជាពិធីជប់លៀងមួយ ដែលជួបជុំទៅដោយតារាចម្រៀងKpop មកសម្តែងជុំគ្នានៅលើទឹកដី សហរដ្ឋអាមេរិកនេះ។ ហើយនេះក៏ជាលើកទីមួយរបស់ពួកយើងផងដែរ ដែលបានមកសម្តែងជុំគ្នានៅឯ LA ក្នុងនាមជាក្រុម AB6IX ពួកយើងពិតជាមានមោទនភាពណាស់ ដែលបានមកទីនេះ។»

មិនត្រឹមតែប៉ុណ្ណោះ Daehwi ថែមទាំងបាននិយាយលើកឡើង ពីឈ្មោះក្រុមចម្រៀងរៀមច្បងចំនួន២ក្រុម គឺក្រុមចម្រៀងនារី BLACKPINK និងក្រុមចម្រៀងបុរស BTS ថែមទៀតផងដែរ ដែលលោកបានអះអាងទទួលបានស្គាល់ថា ក្រុមចម្រៀងរៀមច្បងប្រុសស្រីទាំងពីរនេះ គឺជាអ្នកត្រួសត្រាយផ្លូវ ដល់ក្រុមចម្រៀង Kpop ពន្លកថ្មីជំនាន់ក្រោយ បានមានឱកាសបានមកបង្ហាញខ្លួននៅលើទឹកដីសហរដ្ឋអាមេរិកនេះ។

តួយ៉ាង នៅក្នុងអំឡុងពេលសម្តែងនៅក្នុងកម្មវិធី KCON លើកនេះ យើងសង្កេតឃើញថាក្រុម AB6IX ពួកគេបានខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សម្តែងការរាំច្រៀងនៅលើឆាក និងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ អ្នកគាំទ្រថ្មីៗផងដែរ៕

  ក្រុម AB6IX
  ក្រុម AB6IX
  ក្រុម AB6IX
  ក្រុម AB6IX
  ក្រុម AB6IX
  ក្រុម AB6IX
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងបុរស BTS
ក្រុមចម្រៀងបុរស BTS
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T