នេះជាសម្តី របស់Patricia ថានិយាយអីខ្លះ ក្រោយចែកផ្លូវគ្នាជាមួយPeach!

//s6.kh1.co/58/58851c33e68693759814e472d35e164217243009.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយថា ប៉ុន្មានថ្ងៃនេះនៅក្នុងបណ្តាញសង្គម កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើបញ្ហាស្នេហារវាងតារាសម្តែងស្រី Patricia Good និងលោកPeach Pachara ដែលពួកគេទើបតែប្រកាសថាចែកផ្លូវគ្នាកាលពីពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីរឿងនេះបានក្លាយជាប្រធានបទមួយដ៏ក្តៅគគុករួចមក ភាគីដែលជាប់ពាក់ព័ន្ធនឹងរឿងនេះ ដែលមានដូចជាលោកPeach និងលោកNoteដែលគេសង្ស័យថាជាជនទី៣ បាននាំគ្នាចេញមកបកស្រាយការពិតរៀងៗខ្លួនៗ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះPatricia ក៏បានប្រឈមមុខជាមួយអ្នកកាសែតជាលើកដំបូងក្រោយពីមានរឿងនេះកើតឡើង ព្រមទាំងបកស្រាយយ៉ាងលម្អិតថា៖

«តាមពិតទៅកន្លងមកខ្ញុំមិនទាន់មានឱកាសនិយាយអ្វីទាល់តែសោះ គ្រប់យ៉ាងគឺតាមអ្វីដែលបងPeach​ បាននិយាយបញ្ហាចម្បងគឺ ដោយសារការទំនាក់ទំនងថយចុះ ទើបបណ្តាលឲ្យរឿងបែបនេះកើតឡើង។ វាជាការសម្រេចចិត្តរវាងពួកយើងទាំងពីរ ប៉ុន្តែប្រើពាក្យថាបែកគ្នាយ៉ាងពិតប្រាកដ ក្នុងកំឡុងពេលដែលខ្ញុំនៅបរទេស។
រឿងអ្នកទី៣គ្មានអ្វីមកពាក់ព័ន្ធជាមួយទំនាក់ទំនងរបស់យើងឡើយ គឺពួកយើងទៅវិញទេដែលចេះតែមានបញ្ហាជាមួយគ្នារឿយៗ។ ខ្ញុំនិងបងNote ពួកយើងទើបតែស្គាល់គ្នា ហើយក៏មិនជិតស្និទ្ធដែរ។ ចំណែកឯរូបដែលគ្រប់គ្នាបានឃើញ គឺពួកយើងទៅញ៉ាំបាយជាមួយក្រុមមិត្តភក្តិ និងអ្នកស្គាល់គ្នា ហើយក៏មិនបានញ៉ែគ្នាដែរ គ្រាន់តែនិយាយគ្នាធម្មតាប៉ុណ្ណោះ។ អ្វីដែលបងNoteផុស ខ្ញុំក៏បានអានហើយនេះជាសិទ្ធិរបស់គាត់ ហើយខ្ញុំក៏ចង់សុំទោសបងNoteដូចគ្នា ដែលត្រូវជាប់ឈ្មោះមកពាក់ព័ន្ធនៅក្នុងរឿងនេះ»។

ជាមួយគ្នានេះដែរPatricia បានបន្ថែមទៀតថា៖

«បងPeachបាននិយាយថាពួកយើងមានកំហុសឆ្គង ខ្ញុំគិតថាមនុស្សស្រលាញ់គ្នាគួរតែចេះកែប្រែចំណុចខ្វះខាតរៀងៗខ្លួន។ រឿងដែលនិយាយថាមិនបានតាំងចិត្ត តាមពិតទៅខ្ញុំយល់អ្វីដែលគាត់និយាយ ហើយខ្ញុំក៏មិនខឹងគាត់ដែរ ពេលកន្លងមកខ្ញុំគិតថាខ្ញុំធ្វើបានល្អបំផុតហើយ។ ខ្ញុំក៏ធ្លាប់ធ្វើខុសដូចអ្នកទាំងអស់គ្នាដែរ គ្រប់បញ្ហាបានកើតឡើងនៅពេលយើងកំពុងទាក់ទងគ្នា ហើយពួកយើងក៏ព្យាយាមកែប្រែ តែពិតជាគួរឲ្យស្តាយណាស់ដែលគ្រប់យ៉ាងត្រូវបញ្ចប់។សុំបញ្ជាក់ម្តងទៀតខ្ញុំមិនបានជិះទូកពីរក្នុងពេលតែមួយទេ ខ្ញុំនិងបងNoteត្រឹមតែជាអ្នកស្គាល់គ្នាពិតមែន។​ ចំណែករូបខ្លាឃ្លុំដែលប្រើដូចគ្នា គ្រាន់តែជាការលេងសើចលក្ខណៈមិត្តភក្តិតែប៉ុណ្ណោះ។
រឿងលើកនេះចាត់ទុកជាមេរៀនទៅចុះ ដែលធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សធំជាងមុន និងត្រូវដើរទៅមុខបន្តទៀត។ ហើយអ្នកដែលចូលមកComment គឺអ្នកទាំងអស់គ្នាមានសិទ្ធចង់និយាយអ្វីក៏បានដែរ ខ្ញុំមិនអាចហាមឃាត់បាននោះទេ។ តែបើសួរថាខ្ញុំយំឬក៏អត់? ជាធម្មតាទេរឿងពិបាកចិត្តតែងតែមានហើយ គ្រាន់តែខ្ញុំជាមនុស្សលាក់អារម្មណ៍។

ម្សិលមិញនេះ ខ្ញុំបាននិយាយជាមួយបងPeach គាត់ដឹងថាខ្ញុំត្រូវមកផ្តល់បទសម្ភាសន៍ថ្ងៃនេះ ហើយគាត់ក៏បានផ្តល់កម្លាំងចិត្ត។ ខ្ញុំនៅតែមានស្រលាញ់ និងមានអារម្មណ៍ល្អចំពោះគាត់ជានិច្ច »។

ទាំងនេះគឺជាការបកស្រាយរបស់Patricia ដែលមានអ្នកគាំទ្រមួយចំនួនស្តាប់ហើយ យល់ពីអារម្មណ៍របស់នាង។ ចំណែកឯអ្នកខ្លះទៀតក៏នៅមានអារម្មណ៍មិនល្អ ចំពោះរឿងរ៉ាវដែលបានកើតឡើង៕

សូមទស្សនារូបភាពខាងក្រោម៖

Patricia
Patricia
Patricia
Patricia
Patricia
Patricia
Patricia និង Peach
Patricia និង Peach
Patricia និង Peach
Patricia និង Peach
Patricia និង Note 
Patricia និង Note 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T