នី ឡា និងអនាគតស្វាមី ទម្លាយរូបភាពPre-Weeding របស់ខ្លួនហើយ

//s4.kh1.co/0d/0d9f0ea95396cf237f0bbea25f65d30bd7afb3e2.jpg
តារា & កម្សាន្ដ

 ២២-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ មានការភ្ញាក់ផ្អើលជាមួយនឹងថ្ងៃចូលរោងការរបស់តារាកំប្លែងស្រីវ័យក្មេងកញ្ញា នី ឡា ក្នុងខែមេសា នាឆ្នាំក្រោយនេះ ធ្វើឲ្យមហាជនសម្ដែងអារម្មណ៍ត្រេកអរជាមួយនឹងខ្លួនគ្រប់គ្នាតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីគូស្នេហ៍វ័យក្មេង នីឡា និងអនាគតស្វាមីបានប្រកាសពីថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួនរួចមក គេសង្កេតឃើញថាអ្នកទាំងពីរ តែងបង្ហាញភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គមធ្វើបណ្ដាអ្នកគាំទ្រ ច្រណែននឹងជីវិតពួកគេខ្លាំងមែនទែន។

តែអ្វីដែលធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍លើសពីនេះទៅទៀតនោះគឺ តារាកំប្លែងស្រីស្រស់សោភាវ័យក្មេងកញ្ញា នីឡា និងអនាគតប្ដី បានបង្ហោះរូបភាព Pre-Weeding របស់ខ្លួននៅលើគណនីអ៊ីនស្តារក្រាមផ្លូវការរបស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន លាន់មាត់សរសើរថាស្អាតគ្រប់គ្នាតែម្ដង។

ដោយម្ដងនេះ នីឡា បានគ្រងជាមួយនឹងឈុតកូនក្រមុំពណ៌ស និងកូនកម្លោះពាក់អាវធំពណ៌ខ្មៅមើលទៅពិតជាស្រស់ស្អាតសាកសមគ្នាខ្លាំង ដូចក្នុងរឿងនិទានតែម្ដង។

គួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលគូស្នេហ៍វ័យក្មេងមួយគូនេះ តែងតែបង្ហាញរូបភាព Pre-Weeding របស់ខ្លួនបែបនេះ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

នីឡា 
នីឡា 
នីឡា 
នីឡា 
នីឡា 
នីឡា 
នីឡា 
នីឡា 
នីឡា និងអនាគតស្វាមី  
នីឡា និងអនាគតស្វាមី  
នីឡា និងអនាគតស្វាមី  
នីឡា និងអនាគតស្វាមី  
នីឡា និងអនាគតស្វាមី  
នីឡា និងអនាគតស្វាមី  
នីឡា និងអនាគតស្វាមី  
នីឡា និងអនាគតស្វាមី  
វ៉ាន់ នីឡា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T