ក្រោយបាត់មុខពីមួយរយៈធំ ពេលនេះSuZy ត្រឡប់មកវិញ ជាមួយចំណងដៃភាពយន្តថ្មី(មាន​វីដេអូ)

//s4.kh1.co/0c/0c5e91e3728d93b0f30fe6dcebd512a7949aef96.jpg
តារា & កម្សាន្ដ

 ២១-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េ​ខាង​ត្បូង៖ ក្រោយ​ពី​មាន​សភាព ​ស្ងប់​ស្ងាត់​ពី​សិល្បៈមួយ​រយៈ ក្នុង​ថ្ងៃទី​២១ ខែ​សីហា​នេះ​Suzy បាន​បង្ហោះ​រូប​មួយ​សន្លឹក នៅ​លើ​Instagram ផ្លូវការ​របស់នាង ដែល​រូបនោះ​ជា​រូប​​ដែល​ នាង​កំពុង​តែ​អង្គុយញុំា អាហារ​​ក្នុង​ភោជនីដ្ឋាន​មួយកន្លែង ហើយ​ក៏​បានចង់​បង្ហាញ​ថា ​រឿង​ភាគ​ថ្មីរបស់​នាង ​ក៏​ត្រៀមនឹង​ចាក់បញ្ចាំងនា​ ពេល​ឆាប់ៗ​ខាង​មុខ​នេះ​​ផង​ដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង​ រឿង​ចុង​ក្រោយ​របស់​Suzy មុន​ពេល​ដែល​ស្ងាត់​ពី​សិល្បៈ មាន​ចំណង​ជើង​ថា​ “While You Were Sleeping” ដែល​បាន​ចាក់​បញ្ចាំង​កាល​ពី​ឆ្នាំ​២០១៧។ ចំពោះការ​វិលត្រឡប់​មកវិញ​លើក​នេះSuzy បាន​ត្រៀម​បង្ហាញខ្លួន ​ក្នុង​ខែ​ភាពយន្ត​មួយ​ដែល​មាន​ ចំណង​ជើងថា”Vagabond” ដែល​ត្រូវ​បាន​ររំពឹង​ទុកខ្ពស់​ថា ​ជា​រឿង​ដែល​នឹង​ទទួល​បាន​ ការ​គាំ​ទ្រ​មួយ​សម្រាប់​ឆមាស​ទី២​នៃ​ ពាក់​កណ្តាល​ឆ្នាំ​២០១៩​នេះ។

គួរបញ្ជាក់​ផង​ដែរថា ខ្សែ​ភាពយន្ត​រឿង​ “Vagabond” ត្រៀម​នឹង​បង្ហាញខ្លួន​ លើ​កញ្ចក់​ទូរទស្សន៍​SBS នា​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៩ ​នេះផងដែរ។ ចំណែក​Suzy នឹង​តម្រូវ​ឲ្យដើរតួ​ជា​ចារៈនារី​ដែល​មាន​ មន្តស្នេហ៍មួយ​រូប​ផងដែរ៕

Suzy
Suzy
Suzy
Suzy
Suzy
Suzy
Suzy
Suzy
ឈុត​ក្នងុ​រឿង​ភាគ “Vagabond”
ឈុត​ក្នងុ​រឿង​ភាគ “Vagabond”
ឈុត​ក្នងុ​រឿង​ភាគ “Vagabond”
ឈុត​ក្នងុ​រឿង​ភាគ “Vagabond”
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T