តារាស្រីទាំងនេះហើយ ដែលហ្វេន ចង់ឃើញពួកគេរៀបការ ខ្លាំងបំផុត!

//s5.kh1.co/4f/4f738300213c732ffe44df1b81f92535ff667a1a.jpg
តារា & កម្សាន្ដ

 ២១-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ជាទូទៅមិនថាតារាចម្រៀងឬតារាសម្តែងនោះទេ ភាគច្រើនអ្នកគាំទ្រតែងតែមិនចង់ឃើញពួកគេរៀបការ ឬមានគូស្នេហ៍ឡើយ ព្រោះគេអាចនឹងមិនសូវមានពេល ប្រឡូកក្នុងវិស័យសិល្បៈដូចមុន ហើយពេលខ្លះថែមទាំងបាត់បង់ប្រជាប្រិយភាពទៀតក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែចម្លែកអីតារាស្រីទាំងនេះ បែរជាអ្នកគាំទ្រចង់ឃើញពួកគេមានស្នេហា ហើយថែមទាំងចង់ឃើញពួកគេរៀបការទៅវិញ។

ចង់ដឹងថាតើតារាស្រីទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖

១. May Pitchy

បើទោះបីជាតារាសម្តែងស្រីស៊ិចស៊ីរូបនេះ​ ទើបតែបែកបាក់ស្នេហាថ្មីថ្មោងក៏ពិតមែន ប៉ុន្តែមិត្តភក្តិ និងអ្នកគាំទ្រនៅតែចង់ឃើញនាងបានជួបស្នេហ៍ពិត និងបានរៀបការចូលគូស្នេហ៍តារាដទៃយ៉ាងខ្លាំង។ ជាក់ស្តែងពេលនេះស្រាប់តែបានលេចលឺដំណឹងល្ហៀងៗថា Mayកំពុងតែសាងស្នេហាថ្មីជាមួយកម្លោះសង្ហាម្នាក់ដែលមិនមែនជាអ្នកសិល្បៈ។ ក្រោយពីបានទទួលដំណឹងនេះភ្លាមធ្វើឲ្យគ្រប់គ្នាចាប់ផ្តើមតាមដាន ហើយរិតតែចង់ដឹងថាបុរសម្នាក់នោះជាអ្នកណា។

May Pitchy
May Pitchy

២. Baifern Pimchanok

Baifernជាតារាសម្តែងស្រីដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយឡែកទោះបីជាមានភាពល្បីល្បាញ ឯរូបសម្រស់ក៏ស្រស់ស្អាតប៉ុន្តែតារាស្រីរូបហាក់ដូចជាអភ័ព្វស្នេហ៍ណាស់។ ហើយចាប់តាំងពីបែកគ្នាជាមួយតារាសម្តែងប្រុសTop រួចមកនាងនៅតែមិនទាន់ព្រមបើកចិត្តទទួលស្នេហាថ្មីនៅឡើយទេ។ យ៉ាងណាមិញអ្នកគាំទ្រចង់ឃើញBaifernមានស្នេហាម្តងទៀតដើម្បីមើលថែគ្នាទៅវិញទៅមក ហើយបានឈានដល់ការរៀបការទៀតកាន់តែល្អ។

 Baifern Pimchanok
 Baifern Pimchanok

៣. Cheer Thikhamporn

អាចនិយាយបានថានាងជាតារាស្រីមួយរូប ដែលមិនសូវនិយាយពីរឿងស្នេហារបស់ខ្លួននោះទេ ប៉ុន្តែអ្នកគាំទ្រសង្ឃឹមថាCheer នឹងបានជួបស្នេហាពិត ជួបបុរសម្នាក់ដែលល្អដែលអាចរួមរស់ជាមួយនាងអស់មួយជីវិត។

Cheer Thikhamporn
Cheer Thikhamporn

៤. Aff Taksaorn

ទោះបីជាតារាស្រីរូបនេះបានលែងលះគ្នាជាមួយស្វាមី និងមានកូនមួយរួចហើយក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រនៅតែចង់ឃើញAffរៀបការម្តងទៀត និងមានគ្រួសារមួយដែលពេញលេញ។

Aff Taksaorn
Aff Taksaorn

៥. Aum Patchrapa

Aum តារាសម្តែងស្រីកំពូលប្រចាំប្រទេស ហើយក៏ជាតារាស្រីដែលមានព័ត៌មានស្នេហាច្រើនដូចគ្នា។ ទោះបីជានាងមានទំនាក់ទំនងស្នេហាជាមួយបុរសណាក៏ដោយ ក៏ស្នេហារបស់ពួកគេមិនយូរអង្វែងដែរ។ ជាក់ស្តែងអ្នកគាំទ្រពិតជាចង់ឃើញAum រៀបការ និងមានម្ចាស់បេះដូងម្នាក់ដែលពិតប្រាកដខ្លាំងណាស់ ព្រោះពេលនេះអាយុរបស់នាងក៏មិនតិចដែរ។

Aum Patchrapa
Aum Patchrapa

៦.  Ploy Chermarn

ចាប់តាំងពីបែកគ្នាជាមួយសង្សារហាយសូមក រយៈពេលច្រើនឆ្នាំមកហើយPloyនៅតែមិនទាន់ចាប់ផ្តើមស្នេហាថ្មីនៅឡើយទេ ហើយក៏ជឿជាក់ថាមានអ្នកគាំទ្រជាច្រើនចង់ឃើញថ្ងៃរៀបការរបស់តារាស្រីមុខស៊ិចស៊ីរូបនេះ​ដូចគ្នា។

 Ploy Chermarn
 Ploy Chermarn

៧. Joy Rinlanee

តារាសម្តែងស្រីមុខស្រទន់Joy ធ្វើឲ្យអ្នកគាំទ្រចង់ដឹងពីរឿងរ៉ាវស្នេហារបស់នាងយ៉ាងខ្លាំង ព្រោះចាប់តាំងពីមានលេចលឺដំណឹងគេចាប់ផ្គូរផ្គងជាមួយតារាសម្តែងប្រុសAlek Teeradeth រួចមកនាងមិនដែលមានដំណឹងទាក់ទងនឹងរឿងស្នេហាទៀតឡើយ។  

Joy Rinlanee
Joy Rinlanee
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T