ចូលរួមសោកស្តាយផង តារារ៉េបក្នុងបទដ៏ល្បី​«ក្រមុំ៣ស្ទាយ៍» ពិសិដ្ឋ ទទួលមរណភាពហើយ!

//s5.kh1.co/78/78212e73111b2e0d6fb69f6e28f81a9231f63432.jpg
តារា & កម្សាន្ដ

 ២១-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដំណឹងដ៏សោកសៅ នាព្រឹកនេះស្រាប់តែទទួលបានដំណឹងថា តារាចម្រៀងប្រុសOriginal Song ក្រុមខ្មែរតស៊ូ ពិសិដ្ឋ បានទទួលមរណភាពត្រឹមរយៈពេលដ៏ខ្លី ធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមិត្តរួមសិល្បៈជាច្រើន ពិតជាមានការសោកស្តាយយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ឃើញថាដំណឹងមួយនេះ ពិតជាសឹងមិនគូរឲ្យជឿនោះទេ ព្រោះថាលោកតែងតែបង្ហាញមុខនៅតាមបណ្តាញសង្គមYouTube និងចេញបទថ្មីៗជាច្រើន​ដែលធ្លាប់ច្រៀងរួមគ្នាជាមួយនឹង តារាចម្រៀងវ័យក្មេង វណ្ណ ចេស្តា ក៏ដូចជានេន ទុំ និងធ្លាបរ៉េបក្នុងបទដ៏ល្បី«ក្រមុំ៣ស្ទាយ៍» ទៀតផង។

ការស្លាប់របស់តារារូបនេះត្រូវបានគេដឹងថា លោកបានស្លាប់ដោយសារតែមានជំងឺច្រើនមុខ (ក្រពះ ឈាមសស៊ីឈាមក្រហម) នៅក្នុងខ្លួន ដែលមិនអាចទ្រាំបាន រូបរាងប្រែជាស្គមខ្លាំងមើលសឹងតែមិនស្គាល់។ ក្រោយពីដឹងបែបនេះបានធ្វើឲ្យមិត្ត ក៏ដូចជាគ្រួសារ ពិតជាមានការសោកស្តាយក្នុងការបាត់បង់រូបលោកតែម្តង ដែលបានចាកចេញត្រឹមរយៈពេលដ៏ខ្លីបែបនេះ។

ជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាចូលរួមរំលែកទុក្ខ ដល់រូបលោក ក៏ដូចជាក្រុមគ្រួសារ ដែលត្រូវបានបាត់បង់មនុស្សល្អបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សមាជិកក្រុមខ្មែរតស៊ូ
សមាជិកក្រុមខ្មែរតស៊ូ
សមាជិកក្រុមខ្មែរតស៊ូ
សមាជិកក្រុមខ្មែរតស៊ូ
សមាជិកក្រុមខ្មែរតស៊ូ
សមាជិកក្រុមខ្មែរតស៊ូ
សមាជិកក្រុមខ្មែរតស៊ូ
សមាជិកក្រុមខ្មែរតស៊ូ
សមាជិកក្រុមខ្មែរតស៊ូ
សមាជិកក្រុមខ្មែរតស៊ូ
សារបញ្ជាក់
សារបញ្ជាក់
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T