បណ្តុះបណ្តាលអនាគតបុត្រធីតាលោកអ្នកដោយ…

//s5.kh1.co/4d/4d50021b867d4f4dcadc47018800808e5b31a62d.png
យល់ដឹង

 ២២-សីហា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ខាងក្រោមនេះជាកត្តាចាំបាច់ទាំងបី ដែលឪពុកម្តាយគួរផ្តល់ឲ្យកូនៗជំនួសការឲ្យលេងស្មាតហ្វូននិងឧបករណ៍អេឡិចត្រូនិកផ្សេងៗ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១ ឪពុកម្តាយគួរមានពេលកំដរកូនៗ: ជាទូទៅក្មេងៗត្រូវការក្តីស្រឡាញ់ ការយកចិត្តទុកដាក់ពីមនុស្សក្បែរខ្លួន ប៉ុន្តែឪពុកម្តាយនាសម័យទំនើបនេះមានភាពមមាញឹកនឹងមុខរបរការងារសឹងតែគ្មានពេលកំដរកូនៗ ក៏បណ្តោយឲ្យកូននៅតែឯងៗហើយលេងស្មាតហ្វូនវិញ។ 

២ មានក្មេងវ័យដំណាលៗគ្នាលេងជាមួយពួកគេដោយការសម្របសម្រួល: អ្វីដែលក្មេងៗត្រូវការជាចំបង គឺការមានគ្នាកំដរលេងជាមួយ ដោយមានការសម្របសម្រួលពីមនុស្សធំ។ ការសម្របសម្រួលនេះក៏ជាកត្តាសំខាន់ ដែលអាចឲ្យពួកគេរៀនយកតម្រាប់តាមនូវចំណេះដឹងទូទៅផ្សេងៗ។

កុមារតូចៗ
កុមារតូចៗ

 ៣ ស្វែងរកកម្មវិធីសិក្សាដែលផ្តល់ទាំងភាពសប្បាយរីករាយ និងចំណេះដឹង: ដូចជា STEM សម្រាប់កុមារជាប្រព័ន្ធអប់រំផ្នែក វិទ្យាសាស្រ្ត(Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) និង គណិតវិទ្យា(Mathematics) ដែលផ្តល់ទាំងចំណេះដឹងនិងមានការលេងកំសាន្តផងជាមួយក្មេងៗដទៃទៀត ពួកគេអាចរីកចម្រើនទាំងការរៀនសូត្រក៏ដូចជាភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហានានាដែលគេជួបប្រទះ។ 

កម្មវិធីសិក្សាដែលផ្តល់ទាំងភាពសប្បាយរីករាយ​ និងចំណេះដឹង
កម្មវិធីសិក្សាដែលផ្តល់ទាំងភាពសប្បាយរីករាយ​ និងចំណេះដឹង

ដូច្នេះការជ្រើសរើសនូវប្រព័ន្ធអប់រំនេះឲ្យក្មេងៗអាចបណ្តុះភាពឆ្លាតវៃដល់ពួកគេទៅថ្ងៃអនាគតគឺជាកាតព្វកិច្ចដែលមាតាបិតាគួរចាប់ផ្តើមគិតគូរពីពេលនេះតទៅ៕

កុមារតូចៗ
កុមារតូចៗ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T