ស្នេហ៍ពិត! តារាស្រីជប៉ុន សម្រេចចិត្តរៀបការជាមួយអ្នកបើកឡានក្រុង ព្រោះតែ.....

//s6.kh1.co/81/81df171c599b61aa67eba1abc42f5a0b15438bba.jpg
តារា & កម្សាន្ដ

 ២០-សីហា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

ជប៉ុន៖ ជាដំណឹងមួយដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមានអារម្មណ៍ភ្ញាក់ផ្អើល គួបផ្សំនឹងក្តីរំភើប ក្រោយតារាសម្តែងស្រី​ និងតារាម៉ូដែលល្បីឈ្មោះប្រចាំប្រទេសជប៉ុនវ័យ២៥ឆ្នាំ នាងShinkawa Yua ប្រកាសថានឹងមានគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍ដែល ស្រលាញ់គ្នាជាច្រើនឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ Shinkawa Yua បានបន្ថែមថា ​អនាគតស្វាមីរបស់នាងមិនមែនជាអ្នកសិល្បៈទេ តែលោកមានអាជីពជាអ្នកបើកឡានក្រុង និងមានអាយុច្រើនជាងនាង៩ឆ្នាំ។ប៉ុន្តែអាយុ និងឋានៈមិនមែនជាឧបសគ្គនោះទេ ព្រោះនាងស្រលាញ់បុគ្គលិកលក្ខណៈ និស្ស័យ និងចរិតលក្ខណៈរបស់លោកច្រើនជាងអ្វីៗទាំងអស់ ដូច្នេះទើបនាងសម្រេចចិត្តរស់នៅជាមួយបុរសម្នាក់នេះអស់មួយជីវិត។

ដោយឡែកតារាស្រីរូបនេះ ថែមទាំងទទួលស្គាល់ថា ទោះបីជាពេលនេះនាងនៅក្មេងក៏ពិតមែន ប៉ុន្តែនាងមានទំនួលខុសត្រូវខ្ពស់ និងបំពេញតួនាទីជាភរិយា និងការងារររបស់នាងឲ្យបានល្អបំផុត។

ជាក់ស្តែងកាលពីថ្ងៃទី០៩ ខែសីហាកន្លងមកShinkawa Yua បានផុសប្រវត្តិស្នេហារបស់ខ្លួនថា ពួកគេបានជួបគ្នាកាលពីពេលនាងនៅក្មេង ហើយរាល់ពេលដែលនាងត្រូវទៅថតរឿង ឬទៅថតម៉ូតឲ្យទស្សនាវដ្តី គឺបុរសម្នាក់នេះជាអ្នកជូននាងទៅជានិច្ច។ ដោយមានឱកាសជួបគ្នាញឹកញាប់នាងសង្កេតឃើញថា លោកជាមនុស្សម្នាក់ដែលមានទឹកចិត្ត និងចេះជួយអ្នកដទៃ។ ក្រោយមកទំនាក់ទំនងរបស់ពួកគេក៏ចាប់ផ្តើម វិវត្តន៍ទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់សម្រេចចិត្តរៀបការជាមួយគ្នា។

យ៉ាងណាមិញនៅខណៈពេលដែលផ្តល់បទសម្ភាសន៍នៅចំពោះមុខអ្នកកាសែតShinkawa Yua សុំមិនបង្ហើបពីបុគ្គលិកលក្ខណៈរបស់អនាគតស្វាមីច្រើនជាងនេះទេ ប៉ុន្តនាងសុំគូរូបបង្ហាញមុខមាត់របស់លោកជំនួសវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

Shinkawa Yua
Shinkawa Yua
Shinkawa Yua
Shinkawa Yua
Shinkawa Yua
Shinkawa Yua
រូបដែលនាងគូរមុខមាត់ស្វាមី 
រូបដែលនាងគូរមុខមាត់ស្វាមី 
រូបដែលនាងគូរមុខមាត់ស្វាមី 
រូបដែលនាងគូរមុខមាត់ស្វាមី 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T