មិនដែលដឹងសោះលោកអើយ ថានេះជាមូលហេតុ ដែលស្រីស្អាតមួយចំនួននៅជប៉ុន ទៅថតរឿងកូនជ្រូក!

//s5.kh1.co/d9/d95c79eafd42eef3c15963c49990717d77a7f182.jpg
តារា & កម្សាន្ដ

 ២០-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ជប៉ុន៖ វាមិនមែនសុខៗ ស្រីស្អាតៗក្លាយខ្លួនជា តួស្រីរឿងកូនជ្រូកទេ ព្រោះវាជារឿងមួយដែលខ្មាសអៀនបំផុត សម្រាប់មនុស្សស្រី ទៅលើការថតរូបរាងអាក្រាតរបស់ខ្លួនបែបនេះ។ ប៉ុន្តែវាអាចមានមូលហេតុនៅពីក្រោយ ឬជាហេតុផលផ្សេងៗ ខុសគ្នា របស់ពួកគេ ដែលបណ្តាលចិត្តឲ្យពួកគេ ទៅធ្វើបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានហេតុផលអ្វីខ្លះ តាមដានទាំងអស់គ្នា៖

១) ប្តីរវល់ពេក៖ បើតាមសម្តីរបស់Misaki Ren ដែលជាតារាស្រីក្នុងរឿងកូនជ្រូក បាននិយាយថា មូលហេតុដែលធ្វើឲ្យនាង ទៅជាបែបនេះ ក៏ព្រោះតែ ស្វាមីរបស់នាង តែងតែទុកនាងចោល ដោយសារតែ រូបគេ តែងតែធ្វើការនៅក្រៅប្រទេសជាញឹកញាប់ នាងមានអារម្មណ៍ថាឯកា។ គួរបញ្ជាក់ថា មុននាងប្រឡូកក្នុងវិស័យនេះ នាងមានស្វាមី និងមានកូនរួចហើយ តែដោយសារតែ​ហេតុផលបែបនេះ ធ្វើឲ្យនាងក្លាយជា តារាស្រី​ថតរឿងអាសអាភាសយ៉ាងដូច្នេះ។

២) សងសឹកសង្សារចាស់៖ បើស្តាប់ទៅ ដូចជាហេតុផលធម្មតាខ្លាំងណាស់ ដែលធ្វើឲ្យ មនុស្សស្រីមួយចំនួន ទៅធ្វើរឿងបែបនេះ វាហាក់ដូចជាមិនសាកសមសោះ តែសម្រាប់នាង Megum ទម្លាយថា វាមិនមែនជារឿងធម្មតានោះទេ តែនាងមានបំណងសងសឹក បញ្ឈឺ សង្សារចាស់។ ព្រោះថា រាល់ពេលនាង ទាក់ទងជាមួយគ្នា សង្សារចាស់តែងតែ យកវីដេអូសិច ឲ្យនាងមើល និងសរសើរ តួស្រីក្នុងនោះជានិច្ច ដែលហេតុធ្វើឲ្យនាងឈឺចាប់ រហូតនាងសន្យាថា នាងនឹងល្បី និងអស្ចារ្យ ជាងតួស្រីម្នាក់ ក្នុងវីដេអូនោះទៅទៀត ។

៣) «ខ្ញុំស្អាត ខ្ញុំមានសិទ្ធិ មានជម្រើស» ៖ ក្នុងចំណោមតារាស្រីផ្សេងៗ មានតែនាង Maria Ozawa ម្នាក់តែប៉ុណ្ណោះ ដែលស្ម័គ្រចិត្ត និងមានចំណង់ចំណូលចិត្តខ្លាំងទៅលើវិស័យនេះ។ ក្នុងនោះ នាងបានទម្លាយថា មូលហេតុដែលនាងដើរចូលវិស័យនេះ ព្រោះគិតថា វាជារឿងសាមញ្ញសម្រាប់នាង ហើយណាមួយ​នាងមានរូបរាងស្រស់ស្អាត នាងចង់បង្ហាញឲ្យគ្រប់គ្នាបានឃើញ ពីភាពស្អាតនេះ។

៤) ធ្លាប់ត្រូវគេរំលោភ៖ នេះក៏ជាហេតុផលមួយ ផងដែរ ដូចជាមានតារាម្នាក់ បានធ្លាប់ទម្លាយថា នាងធ្លាប់ត្រូវគេចាប់រំលោភ តាំងពីអាយុ១៧ឆ្នាំ វាជាសុបិន្តអាក្រក់ និងរឿងដ៏សែនឈឺចាប់បំផុត សម្រាប់នាង រហូតនាង បែរគំនិតធ្វើជា តួស្រីក្នុងរឿងអាសអាភាសតែម្តងទៅ៕

ទាំងនេះជាមូលហេតុផ្សេងៗគ្នា ទាក់ទងនឹង ការប្រែក្លាយខ្លួន ជាមនុស្សស្រីធម្មតា ហើយបែរជាទៅរកការងារបង្ហាញរបស់ពិសេស ឲ្យគ្រប់គ្នាបានឃើញទៅវិញ៕

តួស្រីក្នុងរឿងកូនជ្រូក
តួស្រីក្នុងរឿងកូនជ្រូក
តួស្រីក្នុងរឿងកូនជ្រូក
តួស្រីក្នុងរឿងកូនជ្រូក
តួស្រីក្នុងរឿងកូនជ្រូក
តួស្រីក្នុងរឿងកូនជ្រូក
តួស្រីក្នុងរឿងកូនជ្រូក
តួស្រីក្នុងរឿងកូនជ្រូក
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T