ទាំងនេះជាតារា ដែលបានបរិច្ចាគលុយពួកគេ ច្រើនជាង១០០លានវ៉ុន ដើម្បីជួយដល់អ្នកខ្សត់

//s4.kh1.co/96/962d626bc5ed577baa74ff386b93297ee136917d.jpg
តារា & កម្សាន្ដ

 ១៩-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េ​ខាង​ត្បូងមាន​តារា​ល្បី​ជា​ច្រើន​ក្នុង​វិស័យ​សិល្បៈកូរ៉េ​ ដែល​ពួក​គេ​អ្នក​ខ្លះ​សុទ្ធ​សឹង​តែ​មិន​មែន​មក​ពី​គ្រួសារ​អ្នក​មាន​នោះទេ គឺ​ពួក​គេ​ត្រូវ​ខិតខំ​វ្វឹក​ហាត់​ នឹង​ចំណាយ​ពេល​ជា​ច្រើន​ទៅ​លើ​ការ​សម្តែង​ស្ទើ​រតែ​គ្មាន​ពេលសម្រាក ដើម្បី​ទទួល​បាន​ការគាំទ្រ​ ក៏​ដូច​ជា​ប្រាក់​ពីការ​ឡើង​សម្តែងទាំង​នោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង​ ពួកគេ​ត្រូវ ដាក់ចិត្ត​ដាក់​កាយ​ ញើស​ឈាម​ ការឈឺ​ចាប់​ព្រម​ទាំង​ទឹក​ភ្នែក​ចូល​ទៅ​ក្នុង​ការ​ងារ​ទាំង​អស់​នោះ​។ រួម​ជា​មួយ​ការ​លំបាក​​ទាំង​នេះ​ ក៏​មាន​តា​រា​ល្បី​ៗមួយ​ចំនួន​ដែល​ទទួល​បាន​ផ្លែផ្កា​ពី​ការងារ​របស់​ពួក​គេ​ ហើយ​ក៏​បាន​បរិច្ចាគ​នៅ​កម្លាំង​ញើសឈាម​ ដែល​ពួ​កគេ​ខិតខំរក​បាន​ទៅ​កាន់​អ្នក​ដែ​លត្រូវការ​វា​ផង​ដែរ​។

អ្វី​ដែល​គួរ​ឲ្យ​សរសើរ​នោះ​គឺ​ តារាល្បី​ទាំង​ប៉ុន្មាន​ដួង​នេះ ធ្លាប់​បាន​លះ​បង់​នៅ​ថវិកាផ្ទាល់​ខ្លួន​ក្នុង​ការងារ​មនុស្ស​ធម៌ ដែល​មាន​ចំនួន​ច្រើន​ជា​ង១០០លាន​វ៉ុន​(៨២,៧៥០ដុល្លារអាមេរិក) ​ក្នុង​គោលដៅ ​ដើម្បី​ជួយ​ដល់​អ្នក​ដែល​កំពុង​​ជួប​នៅ​ស្ថានភាព​លំបាក​ខ្លាំង​៕

. Jin សមាជិក​ក្រុម​BTS

Jin សមាជិក​ក្រុម​BTS
Jin សមាជិក​ក្រុម​BTS

Jin បាន​ចូល​រួម​ជា​មួយ​ក្រុម​កិត្តិយស​របស់​UNICEF សម្រាប់​ការ​បរិច្ចាគ​លុយ​ច្រើន​ជា​ង១០០​លាន​វ៉ុន។ តាម​ការ​រាយការណ៍បាន​បញ្ជាក់​ថា Jin បាន​បរិច្ចាគលុយ​របស់​ខ្លួន​ចូល​អង្គការ​ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០១៨។

. Jimin សមាជិក​ក្រុម​BTS

 Jimin សមាជិក​ក្រុម​BTS
 Jimin សមាជិក​ក្រុម​BTS

កាល​ពីខែ​ឧសភា កន្លង​ទៅJimin បាន​បរិច្ចាគ​លុយ​១០០លាន​វ៉ុន​ទៅ​ឲ្យ​ការិយាល័យ​ក្រសួង​អប់​រំ​នៅ​Busan រួម​ទាំង​ការ​បរិច្ចាគ​ជួយ​ ដល់​សម្លៀក​បំពាក់​សិស្ស​នៅ​អនុវិទ្យាល័យ​ដែល​រូប​គេ​ធ្លាប់​បាន​សិក្សា​ផង​ដែរ។

. IU

IU
IU

IU ត្រូវ​បាន​គេស្គាល់​ថា​ជា​តារាស្រី​ចិត្ត​ធម៌​បំផុត​ ដែល​នាង​បាន​បរិច្ចាគថវិកាផ្ទាល់​ខ្លួន​សរុប​រហូត​ដល់​ទៅ៦០០លាន​វ៉ុនស្មើនឹង​៤៩៦.៣៥៩ដុល្លារ​អាមេរិក​ កាល​ពី​៤​ឆ្នាំ​មុន​ទៅ​កាន់​កុមារ​ដែល​មក​ពី​គ្រួសារ​ខ្សត់ខ្សោយ​បំផុត

. Taeyeon សមាជិក​ក្រុម​Girl Generation

Taeyeon សមាជិក​ក្រុម​Girl Generation
Taeyeon សមាជិក​ក្រុម​Girl Generation

កាល​ពី​ខែ​កក្កដា​កន្លងទៅ តាម​ការរាយការណ៍​បាន​ឲ្យដឹង​ថាTaeyeon បាន​បរិច្ចាគ​លុយ​១០០លាន​វ៉ុន​ដល់​កាក​បាទ​ក្រហម​កូរ៉េ ដើម្បី​ជួយ​ដល់​ស្រ្តី កូនក្មេង​ ព្រម​ទាំង​ក្មេង​វ័យ​ជំទង់​ដែល​បាន​ផ្តល់​នៅ​សម្ភារៈអនាម័យ​ផ្ទាល់​ខ្លួន​សម្រាប់​ពួកគេ​។

. Suzy

Suzy
Suzy

Suzy​ បាន​អបអរ​ខួបកំណើត​របស់ខ្លួន​កាល​ពី​ឆ្នាំ​មុន​ដោយ​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​១០០​លាន​វ៉ុន​ សមាគមន៍​ចែក​រំលែក​ជីវិត​ សម្រាប់​ជួយ​អ្នកជំងឺមហារីក​និង​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម។

. Hyeri សមាជិក​ក្រុមGirl Day

Hyeri
Hyeri

Hyeri បច្ចុប្បន្ន​ជា​សមាជិក​ក្មេង​បំផុត​នៃ​សមាជិក​ក្លឹប​កិត្តិយស​របស់UNICEF។ ជាក់​ស្តែង​កាល​ពី​បុណ្យ​Christmas ឆ្នាំ​មុន​Hyeri បាន​បរិច្ចាគ​លុយ​៥០លាន​វ៉ុន​ស្មើនឹង​៤១,៣៦៧ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​កុមារ​ដែល​កំពុង​តែមាន​ជំងឺ។

. Park Shin Hye

Park Shin Hye
Park Shin Hye

តារា​ស្រី​រូបនេះ​បាន​បរិច្ចាគ​១០០លាន​វ៉ុន​ ដល់​អង្គការ​មនុស្ស​ធម៌​អត់​ឃ្លាន​របស់​ពិភព​លោក។​ ហើយក្នុង​ឆ្នាំ​២០១៦​នាង​ត្រូវ​បាន​ចូល​រួម​ណែនាំ​ចូល​ក្នុង​ក្លឹប​របស់​ Korea Food for the Hungry International(KHFI)ផងដែរ។

. Seo Jang Hoon

Seo Jang Hoon
Seo Jang Hoon

តារាប្រុស​រូប​នេះ​បាន​ចាប់​ផ្តើម​បរិច្ចាគ​ចាប់​តាំង​ពីឆ្នាំ​២០១៧។ គាត់​បាន​បរិច្ចាគ​ប្រាក់ចំនួន​១០០លាន​វ៉ុន​ទៅ​ដល់​ សហគមន៍​Chest of Korea ដែល​ជួយ​ដល់​ការ​អប់​រំ​និង​ការ​រស់នៅ​របស់​កុមារ​កំព្រា។ មិន​តែ​ប៉ុណ្ណោះ​គាត់​ក៏​បាន​បរិច្ចាគ​លុយ​២០០លានវ៉ុនស្មើ​នឹង​១៦៥,៥០៥ដុល្លារអាមេរិក​​ជួយ​ដល់​សាកល​វិទ្យាល័យYonsei សម្រាប់​ជា​អាហារ​រូបករណ៍ដល់​និស្សិត​ដែល​មក​ពី​គ្រសារ​ក្រី​ក្រ។

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T