មិនមែនលំៗទេ! យប់មិញ Ploy Chermarn ធ្វើខ្លួនឡើងស្អាត ទៅការសង្សារចាស់​ ញញឹមស្រស់!

//s4.kh1.co/61/61a450d02b25ed5d7e8f9af6ae2b2e364f2104dd.jpg
តារា & កម្សាន្ដ

 ១៨-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ កាលពីម្សិលមិញ តារាសម្តែងប្រុសមុខស្ងួត មិនសូវចេះញញឹម លោក Dome បានចូលរោងជាមួយនឹងគូស្នេហ៍របស់ខ្លួន នាង Metal ក្រោយស្រលាញ់គ្នា និងស្វែងចិត្តគ្នា អស់រយៈពេលយូរឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ពិធីរៀបការរបស់ តារាប្រុសរូបនេះ ក៏បានធ្វើឡើង ប្រកបទៅដោយអធិកអធម តែមិនសូវមានតារាល្បីៗ ចូលរួមប៉ុន្មានទេ គ្រាន់តែអញ្ជើញតារាមួយចំនួនតួចតែប៉ុណ្ណោះ ដែលលោកស្និទ្ធស្នាល។ 

ប៉ុន្តែអ្វីដែលសំខាន់ និងធ្វើឲ្យមនុស្សគ្រប់គ្នា ភ្ញាក់ផ្អើលនោះ គឺសង្សាររបស់លោក គឺតារាសម្តែងស្រី នាង Ploy Chermarn បានមានវត្តមាន​នៅក្នុងមង្គលការរបស់លោកផងដែរ ដែលសឹងតែធ្វើឲ្យ ហ្វេន នឹកស្មានមិនដល់ថា នាងនឹងចូលរួមពិធីរៀបការសង្សារចាស់បែបនេះ។

ក្នុងនោះដែរ នាង Ploy Chermarn ក៏បានស្លៀកឈុតរ៉ូបសាមញ្ញ តែទាក់ទាញ ហើយឡើងទៅថតរូបជាមួយនឹងកូនក្រមុំ របស់សង្សារចាស់ ដោយទឹកមុខញញឹមស្រស់ នៅមុខមហាជនទាំងឡាយ និងបណ្តាសារព័ត៌មានជាច្រើន។ 

យ៉ាងណាមិញ ទង្វើរបស់នាង បានបង្ហាញឲ្យឃើញថា ទោះបីនាង និង ធ្លាប់ជាសង្សារផ្អែមល្ហែម ប៉ុណ្ណាក៏ដោយ តែក្តីស្នេហារបស់នាង ក៏បានបញ្ចប់សព្វគ្រប់ វាគ្មានអ្វីឡើយ ដែលដិតជាប់អារម្មណ៍ ឲ្យនាងឈឺចាប់ រហូតធ្វើឲ្យនាង មានអារម្មណ៍ថា នាងហាក់បីដូចជា មកចូលរួមកម្មវិធីមិត្តភក្តិធម្មតា យ៉ាងដូច្នោះដែរ។ ហើយសកម្មភាពរបស់នាង ក៏បានធ្វើឲ្យ ហ្វេនគិតថា នាងជាមនុស្សស្រីម្នាក់ រឹងមាំ មកចូលរួមកម្មវិធីមង្គលការរបស់Dome ធ្វើព្រងើយ ព្រោះភាគចិត្តណាស់ ដែលតារាៗ មកចូលរួមពិធី របស់សង្សារចាស់៕

ពិធីរៀបការរបស់Dome
ពិធីរៀបការរបស់Dome
ពិធីរៀបការរបស់Dome
ពិធីរៀបការរបស់Dome
ពិធីរៀបការរបស់Dome
ពិធីរៀបការរបស់Dome
ពិធីរៀបការរបស់Dome
ពិធីរៀបការរបស់Dome
ពិធីរៀបការរបស់Dome
ពិធីរៀបការរបស់Dome
ពិធីរៀបការរបស់Dome
ពិធីរៀបការរបស់Dome
Ploy Chermarn ចូលរួមមង្គលការសង្សារចាស់
Ploy Chermarn ចូលរួមមង្គលការសង្សារចាស់
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T