កូរ៉េខាងត្បូង៖ នៅថ្ងៃទី១៦ ខែសីហានេះ ផលិតករនិងជាអ្នកនិពន្ធល្បីឈ្មោះ របស់អាមេរិកលោក Tommy Brown បានបង្ហោះនូវរូបថតមួយសន្លឹក នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន ដែលលោកបានថតជាមួយនឹង ក្រុមចម្រៀងនារីលំដាប់ជួរមុខ BLACKPINK នៅឯប្រទេសកូរ៉េខាងត្បូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ផលិតកល្បីឈ្មោះរូបនេះ ត្រូវបានគេដឹងថា លោកធ្លាប់ធ្វើការរួមគ្នាជាមួយនឹង តារាចម្រៀងស្រីលំដាប់អន្តរជាតិ Ariana Grande ដោយលោកបាននិពន្ធបទចម្រៀងល្បីៗឲ្យនាងជាច្រើនបទ ដែលក្នុងនោះមានដូចជាបទ «7 Rings» និងបទ «Thank U, Next» ជាដើមផងដែរ។
ជាក់ស្តែង ថ្មីៗនេះផងដែរ គេសង្កេតឃើញថា លោក Tommy ក៏បានធ្វើការមកកាន់ប្រទេសកូរ៉េដោយផ្ទាល់ ដើម្បីមកជួបជាមួយនឹងក្រុមចម្រៀង BLACKPINK ដែលគេសង្ស័យ BLACKPINK ជាមួយនឹង Ariana Grande នឹងត្រៀមចេញបទចម្រៀងសហការរួមគ្នាច្បាស់ណាស់ ក្នុងពេលឆាប់ៗខាងមុខនេះ។

ដោយឡែក ដូចដែលបានរៀបរាប់ខាងលើ ដោយកាលពីថ្មីៗនេះ លោក Tommy បានបង្ហោះរូបថតយ៉ាងគួរឲ្យស្រលាញ់ ជាមួយនឹងក្រុម BLACKPINK និងបានសរសេរអត្ថន័យខាងក្រោមនោះបែបកំប្លែងលេងថា៖
«សមាជិកថ្មីរបស់ក្រុម BLACKPINK។ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាចូលចិត្តខ្ញុំជាងគេ។»

ក្រោយឃើញបែបនេះ Jisoo សមាជិកក្រុម BLACKPINK ក៏បានចូល Comment ភ្លាមដោយបាននិយាយថា «ស្វាគមន៍» ខណៈនោះ Ariana Grande ក៏បានចូលComment បង្ហាញពីអារម្មណ៍រំភើបផងដែរថា៖
«នេះគឺជារូបថតដ៏អស្ចារ្យបំផុត ដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក»។
នាងបានបន្តComment ទៀតថា៖
« សូមមេត្តា គឺខ្ញុំមានន័យថា សូមជួយកាត់តរូបខ្ញុំចូលទៅក្នុងរូបនេះផង។»

តួយ៉ាង មួយសម្ទុះក្រោយមក លោក Tommy ក៏បានធ្វើឲ្យបំណងរបស់ Ariana ក្លាយជាការពិត និងធ្វើឲ្យអ្នកគាំទ្រផ្ទុះសំណើចជាខ្លាំង ក្រោយពេលលោកបានបង្ហោះរូបថតថ្មីមួយសន្លឹកទៀត ដែលជារូបថតកាត់តរូប Ariana ចូលជាសមាជិកទី៦របស់ក្រុម BLACKPINK ដែរ និងបានសរសេរថា៖
«សុំទោស នេះទើបជារូបថតពិត»។
ហើយ Ariana ក៏បានចូលComment ថា «សប្បាយចិត្តណាស់ដែលមានជួបអ្នកទាំងអស់គ្នា» បន្ទាប់មក Rosé ក៏បានចូល Comment សើច ខណៈJennie បានCommentថា «ខ្ញុំពិតជានឹកអ្នកទាំងអស់គ្នាណាស់»៕



