ម្តាយតី ម្ចាស់បទ«វាយម៉ាលុយ» ជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកក្នុងមន្ទីរពេទ្យ

//s5.kh1.co/19/19e606e758c3055fca4bd0b2cf15a3557c3a01b7.jpg
តារា & កម្សាន្ដ

 ១៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថា​ ប្រិយមិត្តប្រាកដជា បានស្គាល់យ៉ាងច្បាស់ ពីម្ចាស់បទដ៏ល្បីកក្រើក«វាយម៉ាលុយ» មានឈ្មោះថា តី និងត្រូវជាកូនក្រុមរាំរបស់ មាស សុខសោភា ថែមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីបានផ្ទុះការគាំទ្រ តាមរយៈបទចម្រៀងមួយបទនោះហើយ គេឃើញថា តី ហាក់ដូចជាឡើងកូដយ៉ាងខ្លាំង ក្នុងអាជីពសិល្បៈ ថែមទាំងមានជីវភាពហ៊ឺហា​ គួរឲ្យកត់សម្គាល់ទៀតផង។

ប៉ុន្តែ​ ជាអកុសល កាលពីប៉ុន្មានម៉ោងមុននេះ ម្ចាស់បទ«វាយម៉ាលុយ»រូបនេះ បានជួបទុក្ខធំ ដោយម្ដាយរបស់នាងបាន ជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងតែសម្រាកព្យាបាលលើគ្រែពេទ្យ ក្នុងមន្ទីរពេទ្យមួយកន្លែង។

ក្នុងនោះដែរ រូបគេបានបង្ហោះរូបភាព របស់ម្ដាយជាច្រើនសន្លឹក ដែលរងរបួសច្រើនកន្លែងដូចជាមុខផង ច្រមុះផង និងប៉ះទង្គិចដៃទៀតផង។ លើសពីនេះ តី​​ បញ្ចេញអារម្មណ៍ ព្រួយបារម្ភដល់អ្នកម្ដាយជាទីស្រលាញ់យ៉ាងខ្លាំង ព្រមទាំងទៅមើលថែ បញ្ចុកបាយទឹក តែម្នាក់ឯងនោះទេ។

គួរបញ្ជាក់ផងដែរថា​ គ្រោះថ្នាក់នេះផងដែរ ផ្ដើមចេញពីជនបង្ក ដែលមានជាតិស្រវឹងហើយ តី ក៏បានអមមក ជាមួយសារដាស់តឿនថា៖ ​

«មេត្តាកុំបើកបរពេលស្រវឹង អាណិតជីវិតគេផង អស់លោកស្រវឹងទាំងឡាយ»៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

 កញ្ញា តី 
 កញ្ញា តី 
 កញ្ញា តី 
 កញ្ញា តី 
ម្ដាយរបស់ តី ដែលជួបគ្រោថ្នាក់
ម្ដាយរបស់ តី ដែលជួបគ្រោថ្នាក់
ម្ដាយរបស់ តី ដែលជួបគ្រោថ្នាក់
ម្ដាយរបស់ តី ដែលជួបគ្រោថ្នាក់
ម្ដាយរបស់ តី ដែលជួបគ្រោថ្នាក់
ម្ដាយរបស់ តី ដែលជួបគ្រោថ្នាក់
សារដែល តី បានបង្ហោះ
សារដែល តី បានបង្ហោះ
តី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T